ជំងឺមហារីកពោះវៀនធំ ត្រូវបានគេចាត់ទុកជាជំងឺលំដាប់ទី២ ដែលមានអត្រាកើនឡើងយ៉ាងខ្លាំងចំពោះមនុស្សវ័យក្មេង នៅប្រទេសចក្រភពអង់គ្លេស។
អ្នកវិទ្យាសាស្ត្របានរកឃើញថា មូលហេតុចម្បងដែលបណ្តោលឲ្យកើតជំងឺនេះ គឺការទទួលទានរបបអាហារគ្មានផាសុខភាព ទម្លាប់ជក់បារី និងខ្ជិលធ្វើលំហាត់ប្រាណ។
ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញទៀតថា មនុស្សដែលកើតនៅក្នុងឆ្នាំ១៩៩០ មានហានិភ័យនៃជំងឺមហារីកពោះវៀនធំ ខ្ពស់ជាងមនុស្សដែលកើតក្នុងអំឡុងឆ្នាំ ១៩៥០រហូតដល់ទៅ៤ដង។
ការស្រាវជ្រាវក្នុងឆ្នាំ ២០១៣ រកឃើញថា ជំងឺមហារីកពោះវៀនធំមានរហូតដល់ទៅ ១០.៤០០ករណី ចំពោះមនុស្សដែលមានវ័យលើ ៤០ឆ្នាំ ហើយ ១២.៨០០ករណីផ្សេងទៀត ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញចំពោះមនុស្សដែលមានវ័យ ៥០ឆ្នាំ។
វេជ្ជបណ្ឌិត Rebecca Siegel មានប្រសាសន៍ថា តួលេខទាំងនេះ ស្មើនឹងចំនួនសរុបនៃករណីជំងឺមហារីកមាត់ស្បូន ដូច្នេះស្ត្រីដែលមានវ័យ ២១ ទៅ ៦៥ឆ្នាំ ត្រូវឧស្សាហ៍ពិនិត្យតាមដានសុខភាពឲ្យបានត្រឹមត្រូវ។
តាមរយៈការសិក្សាពីមុនបង្ហាញថា ការញ៉ាំសូកូឡា នំខេក ភេសជ្ជ:ប៉ូវកម្លាំង ច្រើនពេកអាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំ។ ចំណែកឯការទទួលទានសាច់ក្រហម សាច់ក្រក់ អាហារមានជាតិសរសៃទាប លើសទម្ងន់ ខ្ជិលធ្វើលំហាត់ប្រាណ ផឹកស្រា និងជក់បារី ក៏បង្កើនហានិភ័យនៃការកើតជំងឺមហារីកពោះវៀនធំដែរ។
អាស្រ័យហេតុនេះ ដើម្បីការពារជំងឺមហារីកពោះវៀនធំ អ្នកគួរតែកាត់បន្ថយ ឬជៀសវាងកត្តាទាំងប៉ុន្មាននៅខាងលើនេះឲ្យបាន៕