Skip to content

រូបមន្តធម្មជាតិងាយៗ អាចព្យាបាលបូសទ្រនិចឲ្យជាដូចគេបេះ

បូសទ្រនិច ជាជំងឺសើរស្បែកមួយប្រភេទដែលកើតឡើងដោយសារការឆ្លងមេរោគ និងបាក់តេរី ហើយភាគច្រើនវាតែងតែលេចឡើងនៅលើតំបន់មួយចំនួនដូចជា ក្លៀក មុខ ក គូថ និងភ្លៅជាដើម។ មានពេលខ្លះ វាក៏អាចបង្កឲ្យមានការឈឺចាប់ និងក្តៅខ្លួនផងដែរ។ ហេតុនេះ ប្រសិនអ្នកកំពុងតែជួបប្រទេះបញ្ហាមួយនេះមែន សូមកុំភ្លេចគ្រឿងទេសប្រចាំផ្ទះបាយ គឺខ្ចឹមស។

របៀបប្រើខ្ទឹមសព្យាបាលបូសទ្រនិច៖
១. យកខ្ទឹមសស្រស់ៗចំនួន ២-៣កម្ពឹស បុកឲ្យម៉ត់។
២. បន្ទាប់មក យកទៅបិតលើបូសទ្រនិច ឲ្យបាន១០នាទី។
៣. អនុវត្តបែបនេះឲ្យបាន ២-៣ដងក្នុងមួយថ្ងៃ។
៤. បើអាចពិសារខ្ទឹមសស្រស់ ២-៣កម្ពឹសទៀត បូសកាន់តែឆាប់ជាសះស្បើយ៕