ទារក​កើតមាន​ជំងឺ​គ្រុនក្ដៅ​ខ្លាំង​អាច​ប្រឈមមុខ​នឹង​ជំងឺ រលាក​ខួរក្បាល

0

ជំងឺ​ក្ដៅ​គ្រុនក្ដៅ​ខ្លួន​កំរិត​ខ្ពស់ អាច​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​បាន ដែល​ភាគច្រើន​គឺ​រមែង​កើតមាន​ទៅលើ ទារក​អាយុ ២ ខួប រហូតដល់​មនុស្ស​ចាស់​អាយុ ៦៥ ឆ្នាំ ឡើងទៅ ហើយ​ការដែល​ទារក​មាន​អាកា​រៈ​ក្ដៅ​ខ្លាំង អាចមកពី​មាន​ជំងឺ​ផ្ដាសាយ ប្រសិន​ការព្យាបាល​មិន​ត្រឹមត្រូវ នឹង ព្យាបាល​ដោយ​គ្រូពេទ្យ​ជំនាញ​ទេ អាកា​រៈ​ជំងឺ​គ្រុនក្ដៅ​ខ្លាំង អាច​ប្រែក្លាយ​ទារក​ឲ្យ​កើត​ជំងឺ រលាក​ខួរក្បាល​បាន ។

ដូច្នោះ​ប្រកា​រដែរ​ទារក​មាន​អាកា​រៈ​ក្ដៅខ្លួន​ខ្លាំង​ខុស​ប្រក្រតី មាតាបិតា​គ្រប់រូប​គួរ​រួសរាន់​បញ្ជូន​ទារក​ទៅកាន់​មន្ទីរ​ព្យាបាលភ្លាមៗ កុំ​ទុក​យូរ​ឡើយ ។ រីឯ​ចំពោះ​វិធី​បង្ការ​ទារក​កុំ​ឲ្យ​កើតមាន​រោគ​ជំងឺ​គ្រុនក្ដៅ​ខ្លាំង​បាន លុះត្រាតែ ៖

១. បញ្ជៀ​សទា​រក​ពី​អ្នកជំងឺ​គ្រុន​ផ្ដាសាយធំ ប្រសិនបើ​អ្នកមាន​ជំងឺ​នេះហើយ គួរតែ​នៅ​ឲ្យ​ឆ្ងាយ​ពី​ទារក ដូច្នោះ​ហើយ​រាល់​ពី ក្អក កណ្ដាស ឬ​ញី​ស​សំបោរ អ្នក​ត្រូវតែ​បិទមាត់​ជានិច្ច ។
២.អ្នក​ម្ដាយ​ត្រូវ​លាងដៃ រាល់ពេល​មក​ចាប់ ឬ​កាន់​ទារក​គ្រប់ពេល ត្រូវ​សម្អាត​ដៃ​ជានិច្ច។
៣.នៅក្នុង​រដូវក្ដៅ​ខ្លាំង ទារក​ត្រូវ​ឧស្សាហ៍​ផឹក ឬ​បំបៅ​ទឹក​ឲ្យ​បាន​ច្រើន មិនត្រូវ​ឲ្យ​ទារក​នៅក្រោម​កំដៅថ្ងៃ​ខ្លាំងពេក​ឡើយ ព្រោះ​អាច​បណ្ដាល​ឲ្យ​ទារក​ឆ្លង​ជំងឺ ដែល​នៅមាន​ក្នុង​បរិ​កាស ។
៤.ហាម​ចាប់​កាន់​ប្រដាប់​ប្រើប្រាស់​របស់​ទារក ដោយ​មិនបាន​សម្អាត​ដៃ​ជាមុន ។

ចំណាំ៖ ការបង្ការ​ទារក​ពី​ជំងឺ​គ្រុនក្ដៅ​ខ្លាំង ជាការ​ជួយ​ទារក​មិន​ឲ្យ​កើតមាន​ជំងឺ​រលាក​ខួរក្បាល​បាន ៕