ចង់​ឲ្យ​កូន​ឆាប់​ចេះ​ហែល​ទឹក ត្រូវ​អាន​អត្ថបទ​នេះ

0
1

កុំថាឡើយ​មនុស្ស​ចាស់​ដែល​និយម​ចូលចិត្ត​ស្ប៉ា​ដងខ្លួន អូន​តូច​អាយុ ៦ខែ ក៏​និយម​លេង​ទឹក នឹង​ចូលចិត្ត​ឲ្យ​អ្នក​ម្ដាយ​ស្ប៉ា​ដង​ខ្លូន​ឲ្យ​ដែរ ហើយ​ជាពិសេស​វា​ជួយ​ជំរុញ​ការរីក​ធំធាត់​ដល់​កូន​បាន​លឿន​មិនគួរ​ឲ្យ​នឹកស្មាន​ដល់។ វិធីសាស្ដ្រ​បង្រៀន​កូន​បែបនេះ ពេញនិយម​នៅ​តំបន់​អឺរ៉ុប ច្រើនជាង​អាស៊ី ។

គេហទំព័រ Baby and Mom (មាតា និង ទារក ) បាន​ដកស្រង់​នូ​អត្ថបទ​ពិសេស​មួយ​នេះ មក​ចែករំលែក​ចំនេះដឹង​ជូន​អ្នក​ម្ដាយ​គ្រប់រូប ដើម្បី​បង្រៀនកូនៗ ឲ្យ​ចេះ​ហែល​ទឹក នឹងមាន​សមត្ថភាព​ខ្លាំង​ក្នុងការ​ធ្វើ​ចលនា​ដងខ្លួន នឹង​ចលនា​ដង្ហើម ហើយ​កាន់តែ​ធ្វើ​កូន​មាន​ស្មារតី​រឹងមាំ​ចាប់តាំងពី​អាយុ ៦ខែ​ឡើងទៅ ។

 

វី​ធី​សាស្ដ្រងាយៗ ៖

១. ជាដំបូង​អ្នក​ម្ដាយ​ត្រូវ​លាយ​ទឹក​ក្ដៅអ៊ុនៗ ក្នុង​អាងទឹក​ដែល​ល្មម​នឹង​អាច​ឲ្យ​កូន​ហែល​បាន មិន​ជ្រៅ​ពេក មិន​រាក់​ពេក ព្រោះ​ក្មេងតូចៗពិតជា​ឈ្លក់​ង្វេងៗ និង​ទឹ​ក្ដៅអ៊ុនៗនេះ​ណាស់ មិនត្រូវ​ឲ្យ​ទឹក ឡើង​ក្ដៅ​ពេក​ឡើយ ព្រោះ​អាច​រលាក​ស្បែក​របស់​ក្មេង​បាន ។

២. ក្មេង​នៅ​អាយុ ៦ ខែ​ឡើងទៅ កញ្ចឹងករ​របស់​ក្មេង​ចាប់ផ្តើម​រឹង​ហើយ អ្នក​ម្ដាយ​ត្រូវយក​ពោង​ខ្យល់​មក​បំពាក់ នឹង​កញ្ចឹងករ​កូន ដោយ​ថ្មមៗ ។

៣. ការដាក់​កូន​ចូលទៅក្នុង​អាងទឹក អ្នក​ម្ដាយ​ត្រូវ​ប្រុងប្រយ័ត្ន​បំផុត ក្មេង​ដែល​មិន​ធ្លាប់បាន​ហែល​ទឹក​សោះ អាច​ភ័យ ហើយ​ឈ្លក់ទឹក​បណ្ដាល​ឲ្យ​ទឹក​ចូលក្នុង​សួត​របស់​កូន​បាន ដូច្នោះ​ហើយ​អ្នក​ប្រុងប្រយ័ត្ន ត្រូវ​ជន្លរ​កូន​ឲ្យ​លេង​ទឹក រហូតដល់​ប្រាកដ​ចិត្តបាន​ថា ក្មេង​អាច​លេង​ទឹកបាន​ដោយ​ខ្លួនគេ​ផ្ទាល់។

៤. ត្រូវ​យកដៃ​ទះ​ប៉ប្រះ​ទឹកតិចៗ ដើម្បី​បង្រៀន​កូន​ឲ្យ​ចេះ​ធ្វើ​កាយវិការ​ហែល​ទឹក នៅពេលដែល​កូន​ឈ្លក់​វង្វេង​នឹង​ទឹក គេ​មាន​ទឹកមុខ​សើច​ញញឹម​មកកាន់​អ្នក​ម្ដាយ។

៥. ក្រោយ​ហែល​ទឹក​រួច អ្នក​ម្ដាយ​ត្រូវ​ឲ្យ​កូន​គេង​ផ្កាប់​មួយរយៈ​ពេល​ខ្លី ដើម្បី​រំសាយ​ភាព​នឿយហត់​របស់​កូន ខណៈនោះ​ដែរ អ្នក​ត្រូវ​ម៉ាស្សា​ស្ប៉ា​ឲ្យ​កូន​ថ្មមៗ ដោយ​ការចាប់​សរសៃរ​ឃ្នង​ពីក្រោយ​ដោយ​ថ្មមៗបំផុត ចំពោះ​ការធ្វើ​បែបនេះ ជាការ​ប្រពៃ​បំផុត ។

1 12 Months Infant Swimming Neck Float Flower Pool Floats For Baby ...

ជា​ចុងក្រោយ ការបង្រៀន​កូន​ឲ្យ​ចេះ​ហែល​ទឹក​របៀបនេះ មិន​ត្រឹមតែ​ជាការ​ជំរុញ​ស្មារតី​ហាត់ប្រាណ​របស់​កូន​ឡើយ វា​ជា​វិធីសាស្ដ្រ​មួយ ដែលជា​ជុំរុញ​កា​រវិ​ឌ្ឍ​ន៍​ការលូតលាស់​របស់​ក្មេង​បាន​យ៉ាង​ល្អ​បំផុត ហើយ​បាន​សម្រួល​នូវ​ការរីកដុះដាល​របស់​អា​វៈ​យាវៈ​ដៃជើង​កូន​បាន​យ៉ាង​ប្រសើរ មុនពេល​ដែល​កូន​រៀន​ចេះ​ក្រោកឈរ ដើរ និង​អង្គុយ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here