អាកាសធាតុក្តៅ ធ្វើឲ្យស្ត្រីមានផ្ទៃពោះស្អុះស្អាប់ស្ទើរទ្រាំមិនបាន ព្រោះពួកគេត្រូវជួបបញ្ហាជាច្រើនដូចជា ញើសហូរចេញពីបាតដៃ បាតជើង កើតបញ្ហាអាឡែស៊ី ក្អួតចង្អោរ អស់កម្លាំង គេងមិនលក់ និងដកដង្ហើមញាប់។ កុំឲ្យអាកាសធាតុក្តៅធ្វើឲ្យអ្នកមានអារម្មណ៍មួម៉ៅទៀតអី អ្នកគួរតែអនុវត្តតាមការណែនាំមួយចំនួនរបស់អ្នកជំនាញ។
១.គួរតែចេញទៅធ្វើខាងក្រៅនៅពេលព្រឹក និងពេលល្ងាច ព្រោះពេលនេះព្រះអាទិត្យថយកម្តៅ។
២.ប្រសិនកម្តៅឡើងលើសពី ៣២អង្សាសេ សូមស្នាក់នៅក្នុងបន្ទប់ដែលបំពាក់ម៉ាស៊ីនត្រជាក់ ឬប្រើកង្ហារ។
៣.ត្រូវស្លៀកសំលៀកបំពាក់ដែលមានពណ៌ស្រាលៗ ធ្វើពីកប្បាស និងសូត្រ។
៤.ទទួលទានទឹកឲ្យបានច្រើន ដើម្បីការពារការខ្វះជាតិទឹក។
៥.កុំទទួលទានតែ ឬកាហ្វេច្រើនពេក។
៦.កាត់បន្ថយការប្រើប្រាស់អំបិលនៅក្នុងអាហារ។
៧.ងូតទឹកឲ្យបានញឹកញាប់ ហើយសម្រាកលើកជើងឲ្យខ្ពស់បន្តិច ដោយប្រើខ្នើយកល់ពីក្រោម។
៨.ការពារខ្លួនអ្នក ដោយប្រើឡេការពារកម្តៅថ្ងៃ មុននឹងចេញទៅខាងក្រៅ។
៩.ជៀសវាងអាហារដែលបង្កើនជាតិហ្គាស ដូចជាអាហារជូរ និង BBQ ដែលមានទឹកជ្រលក់នៅពេលល្ងាច ឬមុនពេលចេញទៅក្រៅក្រោមពន្លឺព្រះអាទិត្យ។
១០.គេងឲ្យបានញឹកញាប់ ប្រសិនបើអ្នកមានអារម្មណ៍ថា ហត់នឿយ និងខ្សោយកម្លាំង។
១១.ប្តូរពីការធ្វើលំហាត់ប្រាណផ្សេៗ មកហែលទឹកជំនួសវិញ ព្រោះវាអាចជួយរក្សារាងកាយឲ្យត្រជាក់ ហើយសាច់ដុំក៏ធ្វើសកម្មភាពល្អផងដែរ៕