ស្វែងយល់ពីមូលហេតុ នឹងដំណោះស្រាយជំងឺទល់លាមកអំឡុងពេលពោះធំ

0
1

ការទល់លាមក គឺជារឿងទូទៅមួយប្រភេទដែលតែងតែកើតឡើងចំពោះស្ត្រីពោះធំមួយចំនួនធំ។ ជំងឺនេះ អាចធ្វើឲ្យស្ត្រីពិបាកក្នុងការបន្ទោរបង់ ឬមានឈាមដោយសារតែលាមករឹងពេក ធ្វើឲ្យដាច់រហែកទ្វារធំ។

តើមូលហេតុអ្វីដែលបណ្តោលឲ្យស្ត្រីពោះធំជួបបញ្ហាទល់លាមញឹកញាប់?

១.កង្វះវីតាមីន និងជាតិសរសៃ

២.ការផ្លាស់ប្តូរប្រព័ន្ធអ័រម៉ូនក្នុងរាងកាយ

៣.មានជំងឺដែលទាក់ទងជាមួយនឹងការទល់លាមក

តើត្រូវធ្វើដូចម្តេចដើម្បីថែរក្សាខ្លួនឲ្យរួចផុតពីជំងឺទល់លាមក?

១.ត្រូវជ្រើសរើសអាហារដែលសម្បូរជាតិសរសៃមកបរិភោគរាល់ថ្ងៃ ដូចជា ផ្លែឈើ បន្លែ រួមទាំងការទទួលទានវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មបានត្រឹមត្រូវ។ អ្នកជំនាញមានប្រសាសន៍ថា ស្ត្រីពោះធំគួរញ៉ាំអាហារដែលសម្បូរជាតិសរសៃឲ្យបានច្រើនជាង ៣០ក្រោមក្នុងមួយថ្ងៃ។

២.ការផឹកទឹកក៏ជារឿងសំខាន់ ព្រោះវាជួយឲ្យប្រព័ន្ធទាំងអស់នៅក្នុងរាងកាយដំណើរការបានល្អ។ ជាពិសេសវាជាធាតុផ្សំយ៉ាងសំខាន់នៃប្រព័ន្ធឈាម និងប្រព័ន្ធឈាមរត់ក្នុងរាងកាយ។ ដូច្នេះត្រូវពិសារឲ្យបានយ៉ាងហោចណាស់ ៨ទៅ ១០កែង ក្នុងមួយថ្ងៃ។

៣.ការធ្វើលំហាត់ប្រាណ ជារឿងចាំបាច់បំផុត ព្រោះវាអាចជួយរំញោចពោះវៀនឲ្យដំណើរការបានល្អ។ ការស្រាវជ្រាវបានបង្ហាញថា ស្ត្រីមានផ្ទៃពោះគួរធ្វើលំហាត់ប្រាណស្រាលៗ ឲ្យបានទៀងទាត់ដើម្បីជួយឲ្យប្រព័ន្ធឈាមរត់ដំណើរការប្រសើរឡើង។

៤.ក្រៅវិធីទាំង៣ចំណុចខាងលើនេះ អ្នកក៏អាចប្រើថ្នាំបន្ទន់លាមកផងដែរ។ ប៉ុន្តែការប្រើប្រាស់ថ្នាំ ត្រូវមានការប្រឹក្សា ឬចេញវេជ្ជបញ្ជាពីក្រុមគ្រូពេទ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here