ក្នុងការយកកូនគូស្នេហ៍ខ្លះពិបាកក្នុងការមានកូន ហើយគូស្នេហ៍ខ្លះទៀតក៏ងាយស្រួលក្នុងការមានកូន វាអាស្រ័យទៅលើស្ថានភាពរាងកាយរបស់មនុស្សម្នាក់ៗ។ ប៉ុន្តែប្រសិនបើអ្នករៀបការយូរហើយនៅតែមិនទាន់មានកូនទៀត យើងសូមបង្ហាញអាហារបំប៉ន៥មុខ ដែលអាចជំរុញឲ្យការមានផ្ទៃពោះលឿនបំផុត។
១.ស្ពៃខ្មៅ
នេះជាអាហារលេខមួយ សម្រាប់អ្នកដែលកំពុងតែចង់បានកូន ព្រោះវាសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ជាពិសេសអាចស៊ីតហ្វូលិក អាចជំរុញឲ្យឆាប់មានផ្ទៃពោះ និងការពារភាពពិការភាពពីកំណើត។ សូមព្យាយាមទទួលទានស្ពៃខ្មៅឲ្យបានច្រើន ហើយប្រសិនបើអ្នកក្រឡុកជាភេសជ្ជៈសម្រាប់ទទួលទានកាន់តែប្រសើរ។
២.សាឡាត់
សាឡាត់ គឺជាបន្លែសម្បូរសារធាតុចិញ្ចឹមច្រើន ដែលស្ត្រីពុំគួរមើលរំលងឡើយ ព្រោះវាអាចជួយជំរុញឲ្យឆាប់មានកូន។
៣.ផ្លែប៊ឺរ
ក្រៅពីមានរសជាតិឆ្ងាញ់ហើយ ផ្លែប៊ឺរអាចជួយបង្កើនឱកាសនៃការមានកូនផងដែរ ដោយសារតែវាមានផ្ទុកសារធាតុចិញ្ចឹម និងវីតាមីនយ៉ាងសម្បូរបែប។
៤.ស្បៃក្តោប
ស្ពៃក្តោប ត្រូវបានគេទទួលស្គាល់ថា សម្បូរទៅដោយអាស៊ីតហ្វូលិក ដែលអាចជួយបង្កើនឱកាសនៃការមានកូន សម្រាប់មនុស្សដែលពិបាកក្នុងការយកកូនខ្លាំង។ ប៉ុន្តែអ្នកមិនត្រូវទទួលទានឆៅនោះទេ ព្រោះវាអាចបណ្តោលឲ្យហើមពោះ។
៥.អយស្ទ័រ
អយស្ទ័រ សម្បូរទៅដោយសារធាតុរ៉ែ ដែលអាចជួយរំញោចដល់អូវែ និងពន្លឿនដល់ការមានកូន។ ហេតុនេះអ្នកដែលចង់ឆាប់មានកូន អ្នកគួរតែបន្ថែមអយស្ទ័រទៅក្នុងរបបអាហារជាប្រចាំ។
សូមព្យាយាមទទួលទានអាហារទាំង៥ប្រភេទនេះ ឲ្យបានញឹកញាប់ វាមិនត្រឹមតែជំនួយដល់សុខភាពនោះទេ ថែមទាំងអាចជំរុញលទ្ធភាពឲ្យឆាប់មានកូនថែមទៀត៕