វិធីគ្រប់គ្រងភាពធុញថប់ អស់កម្លាំងអំឡុងពេលមានផ្ទៃពោះ

0
1

ភាពធុញថប់ អស់កម្លាំងអំឡុងពេលមានផ្ទៃពោះ ត្រូវបានគេចាត់ទុកជារឿងធម្មតានោះទេ ជាពិសេសនៅក្នុងត្រីមាសទី៣។ អ្នកជំនាញបានបង្ហាញថា អាការៈបែបនេះបង្កឡើងដោយសារតែការប្រែប្រួលនៃកម្រិតអ័រម៉ូនក្នុងរាងកាយស្ត្រីមានផ្ទៃពោះ រួមទាំងអ័រម៉ូន progesterone។ ទោះជាយ៉ាងណា បញ្ហាអស់កម្លាំងនេះ ស្ត្រីមានផ្ទៃពោះអាចគ្រប់គ្រងដោយខ្លួនឯងបាន តាមវិធីងាយៗមួយចំនួន៖

១.ការជ្រើសរើសអាហារនៅពេលព្រឹក

ការជ្រើសរើសអាហារដែលមានប្រយោជន៍តែមួយមុខគត់ ពិតជាមិនគ្រប់គ្រាន់សម្រាប់ស្ត្រីមានផ្ទៃពោះនោះទេ អ្នកគួរតែស្វែងរកអាហារណាដែលធ្វើឲ្យអ្នកមិនចាញ់ភគ៌ សម្រាប់ទទួលទាននៅពេលព្រឹក។ ព្រោះការក្អួតចង្អោរនៅពេលព្រឹក បណ្តោលឲ្យអ្នកម្តាយអស់កម្លាំង និងធុញថប់យ៉ាងខ្លាំង។

២.ធ្វើសមាធិ

ការសមាធិដោយប្រើដង្ហើមចេញចូលមួយៗ នឹងធ្វើឲ្យខួរក្បាលមានភាពស្រស់ស្រាយ ហើយរាងកាយមានពេលសម្រាកបានច្រើន។ ការដកដង្ហើមវែងៗ ធ្វើឲ្យអុកស៊ីសែនចូលក្នុងសួតកាន់តែច្រើន រហូតធ្វើឲ្យអ្នកម្តាយមានអារម្មណ៍បាត់ការឈឺចាប់ និងហត់នឿយដូចមុនឡើយ។

៣.ធ្វើលំហាត់ប្រាណស្រាលៗ

ការធ្វើលំហាត់ប្រាណបន្តិចបន្តួចជាប្រចាំ ក៏អាចធួយបំបាត់នូវអារម្មណ៍ធុញធ្រាន់ និងមានផាសុខភាពជាងមុនផងដែរ។ ដូច្នេះអ្នកគួរតែបង្កើតទម្លាប់មួយនេះឲ្យបាន ដើម្បីការពារភាពធុញថប់ អស់កម្លាំង។

៤.គេងថ្ងៃឲ្យបាន ១៥នាទីក្នុងមួយថ្ងៃ

ការគេងថ្ងៃមួយស្របក់ ក៏អាចជួយបាត់ភាពហត់នឿយនៅក្នុងរាងកាយរបស់ស្ត្រីមានផ្ទៃពោះបានដូចគ្នា។ ប៉ុន្តែអ្នកមិនត្រូវគេងច្រើនពេកទេ ព្រោះវានាំឲ្យរាងកាយដំណើរការខុសធម្មតា។

ប្រសិនបើស្ត្រីមានផ្ទៃពោះទាំងឡាយ មានអាការៈហត់នឿយ អស់កម្លាំង សូមព្យាយាមអនុវត្តតាមវិធីខាងលើនេះ វានឹងជួយឲ្យអ្នកឆាប់មានអារម្មណ៍ធូរស្បើយឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here