ដោះ​ខ្វាក់ កូនបៅ​មិនកើត តើ​អាចជួយ​បានទេ?

0
1

ការចិញ្ចឹម​កូន​ត្រូវ​ពឹងផ្អែក​ទៅលើ​សុដន់​ជា​អ្នក​ផលិត​ទឹកដោះ​ទាំងស្រុង ក៏ប៉ុន្តែ​ប្រសិនបើ​ក្បាល​សុដន់​លឹប​ចូលក្នុង ឬ​គេ​ហៅថា​ដោះ​ខ្វាក់​វិញ​នោះ កូន​របស់​អ្នក​ច្បាស់​ជា​បៅ​មិនកើត​ឡើយ។

សុដន់​ខ្វាក់​នេះ កើតមានឡើង​ទាំង​បុរស​និង​ស្ត្រី ហើយជារឿយៗ វា​ត្រូវបាន​គេ​រកឃើញ​តាំងពី​កំណើត​មកម្ល៉េះ។ មូលហេតុ​ដែល​ប​ណ្តោ​ល​ឲ្យ​សុដន់​ខ្វាក់ គឺ​ក្បាល​សុដន់​មាន​ភាព​ស្អិត​ជាមួយនឹង​ជាលិកា​នៅក្រោម​សុដន់ ឬក៏​បំពង់​ទឹកដោះ​មាន​ប្រវែង​ខ្លី ដែល​ធ្វើ​ឲ្យ​ក្បាល​សុដន់​ត្រូវបាន​ទាញ​លឹប​ចូលក្នុង។ បញ្ហា​នេះ​ត្រូវបាន​គេ​រកឃើញថា កើតមានឡើង​ចំពោះ​ស្ត្រី​ប្រមាណ​ជា ១០ ទៅ ២០ភាគរយ​តែប៉ុណ្ណោះ។

តើ​មាន​វិធី​អាចជួយ​ពន្លៀន​ក្បាល​សុដន់​ឲ្យ​លា​ចេញមកក្រៅ​វិញ​បាន​ឬទេ? វិធី​មាន គ្រាន់តែ​អ្នកអនុវត្ត​ដូចខាងក្រោម៖

១.អ្នក​ត្រូវយក​ម្រាមដៃ​ច្បូត​ពីលើ​ក្បាល​សុដន់​ចុះមក​ក្រោមតិចៗរហូតដល់​គល់​សុដន់។

២.ប្រើ​ម្រាមដៃ​ចាប់ទាញ​ក្បាល​សុដន់តិចៗចេញមក ហើយ​ធ្វើ​វា​ឡើងវិញ​ឲ្យ​បាន ២ទៅ ៣ដង។

៣.នៅពេល​ងូតទឹក អ្នក​អាច​យក​ម្រាមដៃ​ម៉ាស្សា​ជុំវិញ​ក្បាល​សុដន់ ហើយ​ទាញ​ឲ្យ​បាន​ច្រើនដង។

សូម​ព្យាយាម​អនុវត្ត​បច្ចេកទេស​ទាំងនេះ ក្បាល​សុដន់​របស់​អ្នកនឹង​លៀន​ចេញមក​វិញ ហើយ​កូន​របស់​អ្នកនឹង​អាច​បៅ​បានជា​ធម្មតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here