លំហាត់ប្រាណដែលមានប្រយោជន៍ ហើយមានសុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ

0
1

ការស្រាវជ្រាវបានបង្ហាញថា ការធ្វើលំហាត់ប្រាណមុនពេលមានផ្ទៃពោះអាចបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែលអំឡុងពេលមានផ្ទៃពោះ និងលើសឈាម។ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះរួចទៅហើយ ការធ្វើលំហាត់ប្រាណអាចជួយអ្នកក្នុងការគ្រប់គ្រងស្ថានភាព និងការពារផលវិបាកបាន។

ការមានផ្ទៃពោះប្រកបដោយផាសុខភាពទាំងម្តាយ និងកូនក្នុងផ្ទៃ លុះត្រាតែអ្នកប្រកាន់ខ្ជាប់នូវទម្លាប់ធ្វើលំហាត់ប្រាណជាប្រចាំ។ ចំពោះលំហាត់ប្រាណដែលមានសុវត្ថិភាពបំផុត និងទទួលបានប្រយោជន៍សម្រាប់ស្ត្រីមានផ្ទៃពោះ គឺការហែលទឹក ការដើរ ការជិះកង់ រាំតាមភ្លេងចង្វាក់បែបយឺតៗ និងធ្វើយូហ្គោ។ សកម្មភាពទាំងនេះមានប្រយោជន៍ដល់រាងកាយទាំងមូល និងអាចបន្តរហូតដល់ពេលកើត។

ទោះជាយ៉ាងណាសូមចាំថា ប្រសិនបើអ្នកមានសុខភាពមិនសូវល្អអំឡុងពេលមានផ្ទៃពោះ គួរពិភាក្សាជាមួយគ្រូពេទ្យសិនមុននឹងធ្វើលំហាត់ប្រាណ។ មួយវិញទៀតសម្រាប់ស្ត្រីដែលមានបញ្ហាស្បូនកន្ត្រាក់ញឹក ឬមានហូរឈាមស្រាល ក៏គួរតែសុំយោបល់ពីគ្រូពេទ្យដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here