មូលហេតុធំៗ២ចំណុច ធ្វើឲ្យអ្នកម្តាយហូរឈាមមិនឈប់ក្រោយឆ្លងទន្លេ

0
1

បញ្ហាប្រឈមដែលយើងមើលមិនឃើញក្រោយពេលឆ្លងទន្លេ វាអាចកើតឡើងគ្រប់ពេលវេលា។ ដូចជាការធ្លាក់ឈាម ជាព្រឹត្តិការណ៍គ្រោះថ្នាក់បំផុត ដែលអ្នកម្តាយត្រូវដឹង ព្រោះក្នុងអំឡុងពេលឆ្លងទន្លេអាចបន្សល់ទុកកាកសំណល់ឈាមច្រើននៅក្នុងរាងកាយរបស់អ្នកម្តាយ។ វាមិនមែនជារឿងធម្មតានោះទេ ប្រសិនបើឈាមមិនព្រមឈប់ហូរ បើទុកយូរអាចមានបញ្ហាគំរាមកំហែងដល់ជីវិតបាន។ ដូច្នេះអ្នកម្តាយទាំងឡាយគួរតែស្វែងយល់ពីបញ្ហាធ្លាក់ឈាមឲ្យបានច្បាស់ ដើម្បីជៀសផុតពីបញ្ហាធ្ងន់ធ្ងរ។

១.បញ្ហាកន្ត្រាក់នៃសាច់ដុំស្បូន

ដោយសារទារកកើតមកមានទំងន់ធ្ងន់ និងទំហំធំពេក ឬម្តាយដែលមានកូនភ្លោះផ្តល់កំណើតដោយការចាក់ថ្នាំនៅលើមាត់ស្បូន។ រាប់បញ្ចូលទាំងស្បូនដែលមានដុំសាច់ ឬស្បូនដែលមានកាកសំណល់ទារកដែលរលូត វាសុទ្ធតែអាចបណ្តោលឲ្យមានការកន្ត្រាក់សាច់ដុំរបស់ស្បូន។ លើសពីនេះ វាអាចបណ្តោលឲ្យមានជំងឺក្រិនសរសៃឈាមធ្ងន់ធ្ងរថែមទៀត។

២.មានការឆ្លងមេរោគធ្ងន់ធ្ងរ

ជាធម្មតាការឆ្លងមេរោគបណ្តោលមកពីការដាច់រលាត់នៃថង់ទឹកភ្លោះមុនពេលសម្រាលកូន រួមទាំងការលាងសម្អាតស្បូនមិនបានស្អាតល្អក្រោយពេលសម្រាល ហើយជាញឹកញាប់វាកើតចំពោះស្ត្រីដែលមានសុខសល់ទុកនៅក្នុងស្បូន។ អ្នកខ្លះអាចជួបប្រទះការឆ្លងមេរោគបន្ទាប់ពីការសម្រាលកូនបាន ៣ខែ។

នេះហើយជាមូលហេតុចម្បងដែលបណ្តោលឲ្យស្ត្រីឆ្លងទន្លេហើយ ចេះតែធ្លាក់ឈាមមិនឈប់ ដូច្នេះកុំបណ្តោយទុកយូរឲ្យសោះត្រូវប្រញាប់ទៅកាន់មន្ទីរពេទ្យភ្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here