ជំងឺ​កែក​ជើង​ពី​កំណើត តើ​អាច​ការពារ​បានទេ?

0
1

ជំងឺ​កែក​ជើង គឺជា​ភាពមិនធម្មតា​នៃ​ជើង​ពី​កំណើត ដែល​ជើង​របស់​ទារក​ទើបនឹង​កើត​ត្រូវបាន​រមួល​ទៅ​ម្ខាង​ឆ្ពោះទៅ​ជើង​ម្ខាង​ទៀត។ យោងតាម​អ្នកជំនាញ​បាន​បង្ហាញថា ទារក​ម្នាក់​ក្នុងចំណោម​ទារក ១០០០នាក់ កើតមក​មាន​ជំងឺ​កែក​ជើង ដែល​ប​ណ្តោ​ល​ឲ្យ​ពួកគេ​មាន​បញ្ហា​រូបរាង​ជាច្រើន​ដំណាក់​ក្នុង​ជីវិត ប្រសិនបើ​មិនបាន​ព្យាបាល​ទាន់ពេល។

បញ្ហា​កែក​ជើង​នេះ អាច​កើតឡើង​តែ​ម្ខាង ឬ​ទាំងសងខាង ហើយ​មិន​ប​ណ្តោ​ល​ឲ្យ​ទារក​មានការ​ឈឺចាប់​នោះទេ ប៉ុន្តែ​អា​ចប​ណ្តោ​ល​ឲ្យ​ពួកគេ​មាន​ផល​លំបាក​ក្នុង​ការដើរ​នៅពេល​ធំ​ឡើង។ កែក​ជើង​កើតឡើង​ចំពោះ​ទារក​ទើបនឹង​កើត នៅពេលដែល​សរសៃពួរ​របស់​ពួកគេ(ភ្ជាប់​ជាលិការ) រវាង​ជើង និង​កែងជើង​ខ្លី​ជាង​ធម្មតា ដែល​ប​ណ្តោ​ល​ឲ្យ​ជើង​រមួល​ចូល។

រោគសញ្ញា

ជំងឺ​កែក​ជើង អាចមាន​លក្ខណៈ​ស្រាល ឬ​ធ្ងន់ធ្ងរ ហើយ​លេចចេញ​រោគសញ្ញា​ដូចខាងក្រោម៖

១.ប្រអប់ជើង និង​ជើង​ខ្លី​ជាង​ធម្មតា។

២.ជើង​រមួល​ចូលទៅ​ខាងក្នុង និង​បត់​ចុះក្រោម។

៣.សាច់ដុំ​កំភួនជើង​លែង​អភិវឌ្ឍ​ទៀតហើយ។

៤.បើ​កែក​ជើង​តែ​ម្ខាង នោះ​ជើង​ម្ខាង​ទៀត​នឹង​ខ្លី​ជាង​បន្តិច។

៥.កែងជើង​នឹង​តូច​ជាធម្មតា។

កត្តា​ហានិភ័យ​នៃ​ជំងឺ​កែក​ជើង

បើ​ប្រៀបធៀប ក្មេងប្រុស កើតមក​មាន​ហានិភ័យ​ច្រើនជាង​ក្មេងស្រី​ទ្វេ​រដង។ ចំពោះ​ហានិភ័យផ្សេងផ្សេងៗទៀត​មាន​ដូចខាងក្រោម៖

ជំងឺសរសៃប្រសាទ៖ ស្ថានភាព​ពី​កំណើត​ដូចជា​ជំងឺ​ខួរក្បាល និង​ខួរឆ្អឹងខ្នង អាច​បង្កើន​ហានិភ័យ​នៃ​ការ​ក្រិន​សាច់ដុំ​ចំពោះ​ទារក​ទើបនឹង​កើត។

ប្រវត្តិ​គ្រួសារ៖ ទោះបីជា​ស្ថានភាព​នេះ​ត្រូវបាន​គេ​ចាត់ទុកថា មិនមែនជា​បញ្ហា​ធំ ប៉ុន្តែ​វា​អាច​កើ​មាន​ចំពោះ​ទារក​ទើបនឹង​កើត​ដែលមាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​នេះ។

ការជក់បារី៖ ការជក់បារី​របស់​អ្នក​ម្តាយ​អំឡុងពេល​មាន​ផ្ទៃពោះ អាច​បង្កើន​ហានិភ័យ​កែងជើង។

កង្វះ​ទឹកភ្លោះ៖ ការថយចុះ​នៃ​ទឹកភ្លោះ ក៏​ជា​បញ្ហា​មួយ​ដែល​ប​ណ្តោ​ល​ឲ្យ​កើតមាន​ជំងឺ​កែក​ជើង​ចំពោះ​កូន​ផងដែរ។

វិធី​ការពារ​ជំងឺ​កែក​ជើង

ដោយសារតែ​មូលហេតុ​ពិត​ប្រា​ដក​នៃ​ជំងឺ​កែក​ជើង​ដែល​កើត​ចំពោះ​ទារក​ទើបនឹង​កើត មិនទាន់មាន​អ្នកជំណាញ​វេជ្ជសាស្ត្រ​រូប​ណា​រកឃើញ​ឲ្យ​បានច្បាស់លាស់​ក៏ដោយ ប៉ុន្តែ​យើង​អាច​ចាត់វិធានការ​ការពារ​បាន។

១.ហាម​ជក់បារី​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ

២.ជៀសវាង​ការសេព​គ្រឿង​ស្រវឹង​ក្នុងពេល​មាន​ផ្ទៃពោះ

៣.កុំ​ប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជារ​អំឡុងពេល​មាន​ផ្ទៃពោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here