សម្រាលកូនហើយ បើឃើញសញ្ញាទាំងនេះរួសរាន់ទៅមន្ទីរពេទ្យភ្លាម!

0
3

ការបាត់បង់ឈាមរបស់អ្នកម្តាយ ឬការហូរឈាមក្រោយពេលសម្រាលកូន គឺជារឿងបន្ទាន់ និងចាំបាច់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុត បើបណ្តោយយូរ អ្នកម្តាយអាចនឹងមានផលវិបាកធ្ងន់ធ្ងររហូតប៉ះពាល់ដល់ជីវិតថែមទៀត។ ជាពិសេសប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញា ៣ចំណុចនេះ ពុំគួរនៅស្ងៀមឡើយ៖

១.មានការហូរឈាមតាមទ្វារមាសមិនព្រមបាត់ ឬហូតឈាមចេញមកកកដុំៗ។

២.មានអារម្មណ៍អស់កម្លាំង មិនស្វាហាប់ នឹងដួសសន្លប់ជាប្រចាំ។

៣.តែងតែឈឺក្បាល ក្តៅខ្លួន ឈឺពោះ និងឈឺចាប់ក្នុងរាងកាយ។

ការរកឃើញរោគសញ្ញាទាំង៣ចំណុចខាងលើ ក្រោយពេលសម្រាល សូមស្វែងរកការព្យាបាលជាបន្ទាប់ ដើម្បីការពារហានិភ័យបាត់បង់ឈាមច្រើន ឬធ្ងន់ធ្ងរដល់ជីវិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here