ទោះបីជាឪពុម្តាយជាមនុស្សដ៏សំខាន់នៅក្នុងគ្រួសារ ហើយកូនៗត្រូវតែស្តាប់បង្គាប់ក៏ដោយ ប៉ុន្តែប្រសិនបើការគ្រប់គ្រងរាល់បញ្ហារបស់កូនៗ រហូតដល់ក្មេងមិនហ៊ានគិតអ្វីប្លែកពីគេ អាចបង្កើតស្នាមប្រេះស្រាំនៅក្នុងបេះដូងរបស់កុមារ និងប៉ះពាល់ដល់ទិដ្ឋភាពជាច្រើននៃការអភិវឌ្ឍ រួមទាំងការកសាងបុគ្គលិកលក្ខណៈរបស់កូន ដែលធ្វើឲ្យពួកគេមានអារម្មណ៍មិនល្អនាពេលអនាគត់ និងមានការឈឺចាប់។
ខាងក្រោមនេះគឺជាទង្វើផ្តាច់ការ៤ចំណុច ដែលអាចធ្វើឲ្យកូនមានបញ្ហាផ្លូវចិត្ត៖
១.យល់ថាកូន គឺជារបស់ឪពុកម្តាយ
ទោះបីជាឪពុកម្តាយជាអ្នកបង្កើត និងចិញ្ចឹមបីបាច់កូនយ៉ាងណាក៏ដោយ ប៉ុន្តែមិនត្រូវបង្កើតតួនាទីជាម្ចាស់ជីវិតរបស់គេរហូតនោះទេ។ ឬត្រូវដាក់សម្ពាធ និងបង្ខំឲ្យកូនមានឆន្ទៈធ្វើរឿងផ្សេងៗតាមឪពុកម្តាយនោះដែរ។ ក្មេងអាចមានអារម្មណ៍មិនមែនជាខ្លួនឯងរហូតដល់ទីបំផុត ខ្វះទំនុកចិត្តលើខ្លួនឯង ហើយចាំស្តាប់តែការណែនាំពីឪពុកម្តាយមុនពេលធ្វើអ្វីមួយ ដែលបណ្តោលឲ្យខ្វះការច្នៃប្រឌិត ខ្វះការដោះស្រាយបញ្ហាដោយខ្លួនឯងគ្រប់រឿង។
២.ប្រើទណ្ឌកម្មដើម្បីកែប្រែបញ្ហា
នៅពេលកូនរបស់អ្នកបង្កើតបញ្ហា ឬភាពវឹកវរកើតឡើង រឿងដំបូងដែលឪពុកម្តាយផ្តាត់ការ ចូលចិត្តធ្វើ គឺបំភ័យកូនដោយការដាក់ទណ្ឌកម្ម។ ការដាក់ទណ្ឌកម្មនឹងធ្វើឲ្យកូនៗរបស់អ្នកមិនហ៊ានធ្វើដោយគំនិតខ្លួនឯងទៀត ហើយការស្តីបន្ទោសថាកុមារជាមនុស្សមិនល្អនៅក្នុងព្រិត្តិការណ៍ទាំងនោះ នឹងធ្វើឲ្យកុមារខ្វះឆន្ទៈក្នុងការធ្វើការងារដែលល្អៗ។ នៅពេលដែលពួកគេគិតថា អ្វីៗទាំអស់ហាក់ដូចជាអាក្រក់ចំពោះខ្លួនឯង គឺកាន់តែធ្វើឲ្យពួកគេក្លាយជាមនុស្សពិបាកលើកចិត្តដើម្បីធ្វើការងារឲ្យល្អទៅថ្ងៃក្រោយ។
៣.ប្រើអារម្មណ៍សម្រាប់ហេតុផល
ការប្រើកម្លាំង និងអារម្មណ៍ដើម្បីដឹកនាំហេតុផល ឬមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាននៅចំពោះមុខកុមារ គឺជាការគំរាមកំហែងដល់ទំនាក់ទំនងនៅក្នុងផ្ទះ។ ការប្រជួបប្រទះស្ថានភាពឈ្លោះប្រហែកគ្នា រហូតដល់ការប្រើអំពើហឹង្សា និងការប្រើប្រាស់អារម្មណ៍មុនពេលវែកញែករកការពិតឃើញ នឹងធ្វើឲ្យកុមារក្លាយជាមនុស្សរង្វេងស្មារតី រឹងរូស ហើយមិនស្តាប់យោបល់រសប់នរណាម្នាក់ឡើយ។ បើក្មេងជួបប្រទះបញ្ហាបែបនេះកាន់តែយូរ គឺកាន់តែពិបាកជួសជុល។
៤.មិនទទួលយកភាពខុសគ្នា
មនុស្សម្នាក់ៗតែងតែមានគំនិតផ្សេងគ្នា សូម្បីតែកុមារក៏មានគំនិតផ្ទាល់ខ្លួនដែរ។ តែឪពុកម្តាយតែងតែចង់ឲ្យកូនធ្វើតាមអ្វីដែលពួកគេបានគិត មិនមែនទទួលយកភាពខុសគ្នានោះទេ។ កត្តាមួយនេះដែលអាចធ្វើឲ្យកូនរបស់អ្នកចាប់ផ្តើមនិយាយមិនពិត ព្រោះការមិនទទួលយកការពិត ហើយក្មេងក៏ចេះភូតកុហកសូម្បីតែអារម្មណ៍ខ្លួនឯង ក៏ព្រោះតែគាត់ធ្លាប់មានទម្លាប់យល់ព្រមធ្វើតាមឪពុកម្តាយក្បត់គំនិតរបស់គាត់រួចទៅហើយ។
គុណប្រយោជន៍នៃការប្រើវិធីផ្តាច់ការ ព្រោះឪពុកម្តាយមិនចង់ឲ្យកូនធ្វើខុស ហើយចង់ឲ្យកូនដើរលើផ្លូវដែលខ្លួនឯងគិតថាល្អ គិតថាសមស្រប។ ប៉ុន្តែប្រសិនបើអ្នកមិនព្យាយាមអនុញ្ញាតឲ្យកូន ធ្វើអ្វីតាមគោលគំនិតផ្ទាល់ខ្លួនរបស់ពួកគេ នៅទីបំផុតឪពុកម្តាយទាំងនោះអាចបាត់បងកូនជារៀងរហូត ដោយសារតែពួកគេមិនអាចទ្រាំទ្របានតទៅទៀត។
អាកប្បកិរិយានៃការចិញ្ចឹមកូន គឺសំខាន់ណាស់ ដូច្នេះអ្នកត្រូវចេះលើកទឹកចិត្តឲ្យកូនធ្វើអ្វីទៅតាមគោលគំនិតខ្លួនរបសស់ពួកគេ៕