រោគសញ្ញា​នៃ​ការ​គេង​ស្ទះដង្ហើម អំឡុងពេល​មាន​ផ្ទៃពោះ

0
1

ការ​គេង​ស្ទះដង្ហើម គឺជា​ជំងឺ​ដែល​ធ្វើ​ឲ្យ​មានការ​សម្រាក​ក្នុងការ​ដកដង្ហើម។ ជំនួស​ឲ្យ​ការដក​ដង្ហើមចូល និង​ចេញ ជាធម្មតា​ស្ត្រី​ដែលមាន​ការ​គេង​ស្ទះដង្ហើម​នឹង​ឈប់​ដកដង្ហើម​ក្នុង​រយៈពេល​ខ្លី ហើយ​បន្ទាប់មក​ចាប់ផ្តើម​ឡើងវិញ​ដោយ​ឯកឯង។ ការផ្អាក​ទាំងនេះ​អាច​កើតឡើង​ច្រើនដង​ក្នុងពេល​មួយ​យប់។

ស្ត្រី​ដែល​រង​ទុក្ខ​ដោយសារ​ការ​គេង​ស្ទះដង្ហើម​នៅពេល​មាន​ផ្ទៃពោះ អាច​បង្ហាញ​រោគសញ្ញា​មួយចំនួន៖

ស្រ​ម៉ុក

ផ្អាក​ដង្ហើម​ជា​បណ្តោះអាសន្ន ឬ​ដកដង្ហើម​បានខ្លីៗ

ភ្ញាក់​ដោយសារ​ការ​ឈ្លក់ ការ​ស្រ​ម៉ុក ឬ​ដង្ហក់​ហត់

ងងុយគេង​ខ្លាំង​នៅពេល​ថ្ងៃ

នោម​ញឹក​នៅពេល​យប់

វា​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​ព្យាបាល​បញ្ហា​គេង​ស្ទះដង្ហើម​អំឡុងពេល​មាន​ផ្ទៃពោះ ព្រោះ​វា​អាច​នាំ​ឲ្យ​មាន​ផលវិបាក​មិនល្អ​ទាំង​ម្តាយ និង​ទារក។ ការ​គេង​ស្ទះដង្ហើម​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ជំងឺលើសឈាម ទឹកនោមផ្អែម និង​សម្រាលកូន​ដោយ​ការវះកាត់ ដែល​មិនបាន​គ្រោងទុក។ វា​ក៏​អាច​នាំ​ឲ្យ​មានការ​រឹតត្បិត​លើ​ការលូតលាស​របស់​ទារ​ក និង​ត្រូវ​ប្រើ​ពេ​សម្រាល​យូរ។ ស្ត្រី​ដែល​ទទួលរង​ផលប៉ះបាល់​ធ្ងន់ធ្ងរ​អាច​វិ​វត្ត​ទៅជា​រោគសញ្ញា​នៃ​ជំងឺលើសឈាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here