តាមពិតសម្រាលដោយធម្មជាតិក៏មានគុណវិបត្តិខ្លះដែរ

0

ការសម្រាលកូនដោយធម្មជាតិ គឺជាវិធីសាស្ត្រចម្បងដែលក្រុមគ្រូពេទ្យណែនាំនៅទូទាំងពិភពលោកបានណែនាំឲ្យអ្នកម្តាយជ្រើសយកក្នុងការសម្រាល ប្រសិនបើការមានផ្ទៃពោះមិនស្ថិតក្នុងលក្ខខណ្ឌមិនល្អមួយចំនួនដូចជា កូនថ្លាស់ជ្រុល សុកពាំងមាត់ស្បូន ឬសុខភាពអ្នកម្តាយមានភាពទន់ខ្សោយជាដើម។ ទោះជាយ៉ាងណាការសម្រាលកូនដោយធម្មជាតិក៏មានគុណសម្បត្តិ និងគុណវិបត្តផងដែរ។

តើការសម្រាលដោយធម្មជាតិមានគុណសម្បត្តិអ្វីខ្លះ?

១.ស្បូនមានរបួសតិច ហើយអាចឆាប់ជាសះស្បើយ។

២.អ្នកម្តាយឆាប់មានភាពរឹងមាំឡើងវិញ។

៣.ប្រឈមនឹងការឆ្លងមេរោគតិច។

៤.កូនរបស់អ្នកដកដង្ហើមបានល្អប្រសើរ។

៥.កាត់បន្ថយបាក់តេរីនៅក្នុងទ្វារមាស នឹងបង្កើតភាពស៊ាំល្អប្រសើរជាងការសម្រាលដោយវះកាត់។

តើការសម្រាលដោយធម្មជាតិមានគុណវិបត្តិអ្វីខ្លះ?

១.មានការឈឺចាប់ខ្លាំង។

២.មានគ្រោះថ្នាក់កាន់តែខ្ពស់ប្រសិនបើទ្វារមាសមិនព្រមបើក។

៣.ទ្វារមាសមានភាពរលុងខ្លាំង ប្រសិនបើកូនថ្លោស។

ទោះបីជាការសម្រាលដោយធម្មជាតិមានគុណវិបត្តិខ្លះៗក៏ពិតមែន ប៉ុន្តែគុណវិបត្តិទាំងនេះវាតិចតួចបំផុត ដូច្នេះអ្នកជំនាញនៅតែផ្តល់អនុសាសន៍ឲ្យជ្រើសយកវិធីនេះដដែល ប្រសិនបើការពពោះគ្មានផលរំខានអ្វីទេនោះ៕