ក្មេងតូចៗក៏​ចេះ​មាន​ក្លិន​មាត់​ស្អុយ​ដែរ តែ​កុំ​ព្រួយ​ធ្វើតាម​វិធី​នេះ​អាច​ដោះស្រាយបាន

0
1

បញ្ហា​សុខភាព​មាត់​ធ្មេញ អាច​កើតមាន​ចំពោះ​មនុស្ស​គ្រប់​វ័យ មិន​លើកលែង​សូម្បីតែ​កុមារតូច។ ប្រសិនបើ​វា​កើតមាន​ចំពោះ​កុមារតូចៗ តើ​គួរ​ធ្វើយ៉ាងណា​ទើប​អាច​គ្រប់គ្រង​បាន? ការចាប់ផ្តើម​ដោះស្រាយ​បញ្ហា​គួរតែ​ពិនិត្យមើល​មូលហេតុ​នៃ​ដង្ហើម​អាក្រក់​ជាមុនសិន។

១.កុំ​ប​ណ្តោ​ល​ឲ្យកូនតូចៗដុសធ្មេញ​ដោយ​ខ្លួនឯង ព្រោះ​ពួកគេ​មិនដឹង​ពី​របៀប​ដុស​ដែល​ត្រឹមត្រូវ​នោះទេ។ ការ​ដុសធ្មេញ​មិនបាន​ស្អាត​ល្អ ជា​មូលហេតុ​នៃ​ដង្ហើម​អាក្រក់ ដូច្នេះ​ត្រូវ​បង្រៀន​កូន​ដុសធ្មេញ​ទាំង​ខាងលើ​ទាំង​ខាងក្រោម​ឲ្យ​បាន​ហ្មត់ចត់ ក្នុង​មួយថ្ងៃ​ពីរដង គឺ​ពេលព្រឹក​នឹង​ពេល​ល្ងាច។ ការ​ទុក​ឲ្យ​កំទេចកំទី​អាហារ​នៅជាប់​ធ្មេញ​រហូត​បង្ក​ឲ្យ​មាន​បាក់តេរី និង​កំណកកំបោរ​នៅជាប់​តាម​ជើងធ្មេញ ជា​សញ្ញា​គ្រោះថ្នាក់​ដល់​សុខភាព​មាត់​ធ្មេញ។

២.កូន​ផឹកទឹក​តិច កូន​ចូលចិត្ត​បៀម​ម្រាមដៃ ឬ​ជ​ញ្ជា​ក់​ភួយ សុទ្ធតែជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាត់​ងាយ​នឹង​ស្ងួត។ បញ្ហា​មាត់​ស្ងួត​នេះហើយ ដែល​ប​ណ្តោ​ល​ឲ្យ​បាត់​តេ​រី​ងាយ​នឹង​លូតលាស់​នៅក្នុង​ប្រអប់មាត់ ហើយ​ទីបំផុត​កុមារ​នឹងមាន​ខ្យល់​ដង្ហើម​មិនល្អ​កើតឡើង។

៣.កុំភ្លេចថា ច្រាស​ដុសធ្មេញ​ក៏មាន​អាយុកាល​ផុតកំណត់​ដែរ។ អ្នក​មិនចាំបាច់​រងចាំ​ឲ្យ​សរសៃ​ច្រាស់​ជ្រុះ​មុនពេល​មុនពេល​ប្តូរ​ចេញ​នោះទេ ដោយសារតែ​ពេទ្យធ្មេញ​បាន​ណែនាំ​ថា ច្រាស់​ដុសធ្មេញ​គួរតែ​ប្តូរ​ចេញ​នៅ​រៀងរាល់ ៣ខែម្តង។

៤.ត្រូវ​ប្រយ័ត្ន​ជាមួយនឹង​ក្បាល​មឹ​ម​របស់​កូន ប្រសិនបើ​វា​មិន​ស្អាត​ក៏​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ផ្លូវដង្ហើម​ផងដែរ។ ការថែរក្សា​ក្បាល​មឹ​ម​ឲ្យ​ស្អាត​ជា​រឿង​សំខាន់ ហើយ​ត្រូវ​សម្អាត​ឲ្យ​បាន​ទៀងទាត់។

៥.បញ្ឈប់​ទម្លាប់​ការ​បឺត​ជញ្ជក់​ម្រាមដៃ​របស់​កូន ព្រោះ​វា​អាច​បង្ក​ឲ្យ​ការឆ្លង​វីរុស និង​ភ្នាក់ងារ​បង្ក​ជំងឺផ្សេងៗនៅក្នុង​មាត់។ ម្យ៉ាងទៀត​អ្នក​ត្រូវ​ព្យាយាម​លាង​សម្អាត​ដៃ​កុមារ​ឲ្យ​បាន​ញឹកញាប់​បំផុត ដើម្បី​ការពារ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ ព្រមទាំង​បញ្ហា​មាត់​ធ្មេញ​ផងដែរ។

អាថ៌កំបាំង​ក្នុង​ការថែទាំង​មាត់​ធ្មេញ​កុមារ​ឲ្យ​មាន​សុខភាព​ល្អ គឺ​ស្ថិត​លើ​ការយកចិត្តទុកដាក់​ធ្វើ​អនាម័យ​ចំពោះកូនៗជាប្រចាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here