តើ​ទារក​អាច​មើលឃើញ​នៅពេលណា​ ក្រោយ​សម្រាល?

0
1

តើ​អ្នក​អាច​ទស្ស​ទាយ​បានទេ​ថា ទារក​អាច​មើលឃើញ​នៅពេលណា ? បន្ទាប់ពី​ទារក​បានប្រសូត​មកហើយ កូនតូច​អាច​សម្លឹង​មើលឃើញ​ក្នុង​រយៈ​ចម្ងាយ​ត្រឹមតែ ១ ហ្វូ​ត និង​អាច​សម្លឹងមើល​វត្ថុផ្សេងៗ បានត្រឹមតែ​ក្នុងអម្លុងពេល​ពី ៤ ទៅ ១០ វិនាទី​តែប៉ុណ្ណោះ ក៏ប៉ុន្ដែ​ទារក​និង​មានការ​វិវឌ្ឍន៍​នៃ​សម្លឹង​ឃើញ​បាន ខណៈដែល​រីកចម្រើន​ធំ​ឡើង​បាន ៤ ថ្ងៃ ។

ទារក​សម្លឹង​មើលឃើញ​មុខ​របស់​ឪពុកម្ដាយ​បាន តែ​មិន​ច្បាស់​នោះទេ កូន​អាច​ចំណាំ​ទម្រង់​មុខ​បាន នៅពេល​ដែលមាន​អាយុ​បាន ១ ខែ និង​អាច​សម្លឹងមើល​វត្ថុ​នានា បាន​ក្នុង​រយៈ​ចម្ងាយ ១៥ នី​វ រហូតដល់​បាន​អាយុ ៣ ខែ​ហើយ​នោះ ទារក​ក៏​ចម្រើន​ធំ​ឡើង ហើយ​អាច​សម្លឹងមើល​បាន​កាន់តែ​ឆ្ងាយ ព្រមទាំង​ឃើញ​វត្ថុ​នៅ​ជុំវិញខ្លួន​កាន់តែច្បាស់ ជាពិសេស​អាច​ចង់​ចាំបាន​នៅពេល​អាយុ ៤ ខែ ។

​ភ្នែក​ព័ណ៌​ខ្មៅ របស់​ទារក និង​ចាប់ដំណើរការ​តាំងពី​ប្រសូត ប៉ះ​ជាមួយនឹង​ពន្លឺ​ព្រះ​អាទិ​ត្រ តែ​វា​ដំណើរ​បានល្អ​បំផុត​នៅពេល​មាន​អាយុ​ពី ២ ទៅ៣ ខែ ។ កូនតូច​និង​ចាប់ផ្ដើម​សម្លឹង​ឃើញ​វត្ថុ​ដែលមាន​ព័ណ៌​ស ខ្មៅ បាន​ច្បាស់​បំផុត ហើយ​នៅ​អាយុ ៣ខែ ទារក​អាច​សម្លឹង​វត្ថុ​មាន​ព័ណ៌ផ្សេងៗបាន​ច្រើនឡើង រួច​មើល​ច្បាស់​ជាងគេ នៅពេល​ឪពុកម្ដាយ​បាន​ចូលមក​កៀក​ជិត ដោយ​ចាប់ផ្ដើម​ពី​មាត្រដ្ឋាន​ព័ណ៌ ក្រហម លឿង ខៀវ បៃតង ជាដើម ។

ភាព​ចាប់អារម្មណ៍​នៅពេលនេះ គឺ​ទារក​ចូលចិត្ត​មើល​តែ ទឹកមុខ​របស់​មនុស្ស​ដែល​នៅក្បែរ​ខ្លួន ជាពិសេស​ឪពុកម្ដាយ ប្រសិនបើ​ចង់ឱ្យ​កូន​ចាំ​មុខ​បាន ហើយ​ប្រលែង​លេង​ជាមួយ​នោះ អ្នកជា​ឪពុកម្ដាយ​ត្រូវ​ស្ថិតនៅក្នុង​ក្រសែ​សម្លឹង​របស់​ទារក​ជាញ​ញឹកញយ ព្រមទាំង​និយាយ​លេង​ជាមួយ​កូន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here