វិធី​សម្អាត​សម្បោរ​ក្នុង​ច្រមុះ​ទារក​មិន​ឲ្យ​រលាក

0
1

ការសម្អាត​សម្បោរ​ក្នុង​ច្រមុះ​របស់​ទារក​មិនជា​រឿង​ពិបាក​អ្វី​ឡើយ ក៏ប៉ុន្ដែ​មិនមែន​បានន័យថា អ្នក​ម្ដាយ​គ្រប់រូប​អាច​ប្រមាថ​ការងារ​មួយ​នេះ​បានដែរ ។ អ្នក​ម្ដាយ​មិនគួរ​ប្រើ​ក្រដាស ឬ​សំឡី មក​ជូត​ពី​ចុង​ច្រមុះ​ក្នុង​ការយក​សំបោរ​ចេញ ឬ​ទាញ​កាកសំណល់​ផ្សេង​នៅក្នុង​ច្រមុះ( អាចម៏ច្រមុះ ) ទាំងស្រុង​ទេ អ្នក​គួរប្រើ​វិធីសាស្ដ្រ​ខាងក្រោម​នេះ​វិញ ដើម្បី​ជៀសវាង​ការ​លាក​ច្រមុះ​របស់​ទារក នឹងមិន​បណ្ដាល​ឲ្យ​ទារក​ឆ្លង​បាត​រី​តាម​ដង្ហើម ។

១.ទឹកអំបិល

ប្រើ​ទឹកអំបិល​អនាម័យ​បន្ដក់​ពីលើ​សំឡី​ត្បាល់​ត្រចៀក​ខ្នាតតូច​បំផុត រួច​ត្បាល់​រន្ធ​ច្រមុះ​ទារក​យក​កាក​សំបោរ​ចេញ មិនត្រូវ​កម្លាំង​ដៃ​ខ្លាំងពេក ហើយក៏​មិនត្រូវ​រុញ​ត្បាល់​ចូលទៅ​ជ្រៅ​ពេក​ដែរ ។ គឺ​អ្នក​ម្ដាយ​គួរតែ​ប្រយ័ត្ន​បំផុត ព្រោះ​ចម្រុះ​ទារក​នៅ​ជា​សាច់​ខ្ចី មិនត្រូវ​ឲ្យ​មានការ​ដាច់​រលាត់​ណាមួយ​ឡើយ ។ ការ​ត្បាល់​យក​កាក​សំបោរ​បែប ធ្វើ​ឲ្យ​ទារក​មាន​អារម្មណ៍​ដកដង្ហើម​ស្រួល នឹងមិន​តឹង​ច្រមុះ​ទៀតឡើយ ។

២.ប្រើ​ឧបករណ៍​ចំហុយ​ច្រមុះ

អ្នក​អាច​ជ្រើសរើស​វិធី​នេះ​បាន ហើយ​វា​មាន​លក្ខណៈ​ងាយស្រួល​សម្រាប់​អ្នក​ម្ដាយ​ពិតមែន ក៏ប៉ុន្ដែ​ឧបករណ៍​ចំហុយ​ច្រមុះ​ត្រូវមាន សីតុណ្ហភាព​ក្ដៅអ៊ុនៗ មិនមាន​ចំហាយ​ក្ដៅ​ខ្លាំង ឬ​ក្ដៅ​ដល់​មិន​សាក​សម​ដែល​ទារក​ទទួល​មិនបាន ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​រលាក​ច្រមុះ​បាន​ដូចគ្នា ។ ការ​ចំហុយ​ច្រមុះ​ទារក អ្នក​ម្ដាយ​ត្រូវ​បង្រៀន​កូន​ស្រូប​ផ្សែង​ចំហាយ​ទឹក បន្ដិចម្ដងៗ កុំ​ឧស្សាហ៍​ដាក់​ពេក ឬ​ដាក់​ជាប់​និង​ច្រមុះ​ទារក​យូរពេក​ឡើយ អ្នក​គួរតែ​ធ្វើ​រាល់ ២ ទៅ វិនាទី​ម្ដង ទើប​ល្អ ។ យក​ល្អ​រាល់​ការ​ចំហុយ​ច្រមុះ អ្នក​គួរតែ​លាយ​អំបិល ឬ​ថ្នាំ​បំបាត់​សម្បោរ​ចូល​ជាមួយ​ទឹក ដែល​ត្រូវ​យកមកប្រើ​ក្នុងការ​ចំហុយ។

៣.ប្រើ​មាត់​អ្នក​ម្ដាយ​ប៊ឺ​តយ​ក​សម្បោរ

កុំ​ចម្លែក​អារម្មណ៍​ឡើយ វិធី​នេះ​ល្អ​បំផុត​ហើយ ព្រោះ​តាំងពី​ជំនាន់​ម្ដាយ​របស់​អ្នក លោកយាយ​អ្នក ក៏​ធ្លាប់បាន​ប្រើ​វិធី​នេះ ក្នុងការ​សម្អាត​យកស​ម្បោ​រ​ចេញ​ដែរ ព្រោះ​ទារក​នូវ​ក្មេងខ្ចី សូមអ្នក​ម្ដាយ​កុំ​គិត​ខ្ពើម​វិធី​មួយ​នេះ តែ​ផ្ទុយទៅវិញ​វា​អាចជួយ​សម្អាត​ច្រមុះ​បានល្អ​ជាង​វិធី​ខាងលើ​ទៅទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here