សម្រាលកូន​ដោយ​វះកាត់ មាន​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ

0
3

ការ​សម្រាលកូន គឺជា​ពេលវេលា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​សម្រាប់​អ្នក​ម្តាយ​ជាច្រើន ព្រោះ​មិន​ថា​វិធី​សម្រាល​ដោយ​ធម្មជាតិ ឬ​វះកាត់​នោះទេ សុទ្ធតែ​មានគុណ​សម្បត្តិ និង​គុណវិបត្តិ​ដូចគ្នា។ ថ្ងៃនេះ BabayAndMom នឹង​បង្ហាញ​ពី​គុណសម្បត្តិ និង​គុណសម្បត្តិ នៃ​ការ​សម្រាល​ដោយ​វះកាត់។

តើ​ការ​សម្រាល​ដោយ​វះកាត់​មានគុណ​សម្បត្តិ​អ្វីខ្លះ?

១.អាច​ត្រៀមខ្លួន​ទុកជាមុន ក្នុងការ​វះកាត់។

២.កាត់បន្ថយ​ភាពស្មុគស្មាញ​ដូចជា ស្បូន​មិន​បើក ឬ​កូន​មាន​ចង្វាក់បេះដូង​លោត​យឺត…។

៣.ការ​សម្រាល​មិនមាន​ការឈឺចាប់។

៤.អ្នក​មិនបាច់​រងចាំ​ការឈឺ​ពោះ ដើម្បី​សម្រាល​ទេ។

៥.ទ្វារមាស​នៅ​តឹង​ណែន មិន​រលុង ឬ​យារ​ទេ។

គុណវិបត្តិ​នៃ​ការ​សម្រាល​ដោយ​វះកាត់

១.មុខរបួស​ជាសះស្បើយ​យឺត​ជាង​ការ​សម្រាល​ដោយ​ធម្មជាតិ ហើយ​ការ​ជាសះស្បើយ​ត្រូវ​ប្រើពេល​យូរ។

២.អាចមាន​ការឆ្លង​មេរោគ​លើ​ក្បាលពោះ​ច្រើនជាង​កំណើត​ធម្មជាតិ។

៣.បាត់បង់​ឈាម​ច្រើន ហើយ​មាន​គ្រោះថ្នាក់​ប្រសិនបើ​ការវះកាត់​មិនបាន​ល្អ។

៤.មិន​សមស្រប​សម្រាប់​ម្តាយ​ដែលមាន​បញ្ហា​អា​ឡែក​ស៊ី​ជាមួយនឹង​ថ្នាំ​សន្លប់ ឬ​អា​ចប​ណ្តោ​ល​ឲ្យ​ប៉ះពាល់​ពី​ការប្រើ​ថ្នាំ​សន្លប់។

ការជ្រើសរើស​វិធី​សម្រាល ជា​រឿង​ដ៏​ចាំបាច់​បំផុត​សម្រាប់​ម្តាយ​ដែលមាន​ផ្ទៃពោះ និង​ជិត​សម្រាល។ ដូច្នេះ​អ្នក​គួរតែ​ចេះ​ថ្លឹងថ្លែង​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការ​សម្រាលកូន​តាមបែប​ធម្មជាតិ ឬ​តាមរយៈ​ការវះកាត់​ដោយ​ខ្លួនឯង៕

LEAVE A REPLY

Please enter your comment!
Please enter your name here