កុមារតូចៗនៅមិនទាន់ចេះគ្រប់គ្រងការនោមរបស់ខ្លួនឯងបានទេ ឲ្យតែឈឺនោមពួកគេច្បាស់ជានោមភ្លាម។ ប្រសិនបើអ្នកមិនបានស្លៀកខោទឹកនោមឲ្យពួកគេទេនោះ រាល់ពេលក្រោកពីគេង អ្នកច្បាស់ជាឃើញទឹកនោមទទឹកខោ និងពូកជាពុំខាន។
សម្រាប់កុមារតូចៗ ការនោមដាក់ខោគឺជារឿងធម្មតា ប៉ុន្តែក្នុងករណីដែលកូនរបស់អ្នកធំបន្តិចហើយរហូតមានអាយុ៧ឆ្នាំ នៅតែនោមដាក់ខោទៀត អាចជារឿងដ៏គួរឲ្យព្រួយបារម្ភ។
មូលហេតុទី១ដែលបណ្តោលឲ្យកូននោមដាក់ខោជានិច្ចនៅពេលគេង
១.ប្លោកនោមរបស់កុមារកំពុងតែលូតលាស់ ឬកំពុងតែអភិវឌ្ឍ មិនអាចគ្រប់គ្រងទឹកនោមបានយូរ។
២.កុមារកំពុងតែប្រឈមនឹងការលំបាកក្នុងការទទួលស្គាល់តម្រូវការចូលបន្ទាប់ទឹក នៅពេលប្លោកនោមពេញ។
៣.ទម្លាប់ចូលបន្ទប់ទឹកមិនល្អ ឬអាកប្បកិរយារឹងចចេសនៅពេលចូលបន្ទប់ទឹក។
៤.ការផលិតទឹកនោមច្រើន ដោយសារតែការទទួលទានជាតិកាហ្វេអ៊ីន និងថ្នាំបញ្ចុះទឹកនោមច្រើនពេកនៅក្នុងរបបអាហារ។
មូលហេតុទី២ដែលបណ្តោលឲ្យកូននោមដាក់ខោជានិច្ចនៅពេលគេង
១.កុមារកើតជំងឺទឹកនោមផ្អែម
២.ភាពមិនប្រក្រតីនៃតម្រងនោម
៣.ឆ្លងមេរោគលើផ្លូវបង្ហូរនោម
៤.ភាពតានតឹងក្នុងសង្គម ឬបញ្ហាផ្លូវចិត្ត
៥.កត្តាហ្សែន
ជាទូទៅកុមារចាប់ផ្តើមឈប់គងនោមដាក់ខោនៅអាយុ ៧ឆ្នាំ ហើយគ្រូពេទ្យមិនបានផ្តល់ដំបូន្មានណាមួយសម្រាប់ជំនួយដល់ការគេងនោមដាក់ខោរបស់កុមារក្រោមអាយុ ៧ឆ្នាំឡើយ។ ទោះជាយ៉ាងណាប្រសិនបើកូនរបស់អ្នកគេងនោមដាក់ខោញឹកញាប់ ៣ទៅ៤ដងក្នុងមួយសប្តាហ៍ ជាប់គ្នាក្នុងរយៈពេល២ទៅ៣ខែ អ្នកគួរស្វែងរកការព្យាបាលភ្លាម៕