ក្រោយពេលឆ្លងទន្លេប៉ុន្មានខែទើបឈប់ជ្រុះសក់? តើអ្នកម្តាយអាចទំពែកដែរទេ?

0

មូលហេតុដែលបណ្តោលឲ្យអ្នកម្តាយមានការជ្រុះសក់ក្រោយពេលឆ្លងទន្លេ គឺការថយចុះនៃការផលិតអ័រម៉ូន និងការថយចុះនៃបរិមាណឈាមក្នុងពេលឆ្លងទន្លេ។ ប៉ុន្តែស្ត្រីជាច្រើនឆ្ងល់ថា តើសក់របស់ពួកគេអាចជ្រុះជាប់រហូតទាល់តែទំពែកមែនទេ? តាមពិតការជ្រុះសក់ក្រោយពេលសម្រាលជារឿងបណ្តោះអាសន្នប៉ុណ្ណោះ ហើយការជ្រុះនេះមិនអាចធ្វើឲ្យស្ត្រីទំពែកនោះទេ។

រយៈពេលដែលអ្នកម្តាយឈប់ជ្រុះសក់

ការជ្រុះសក់ក្រោយពេលឆ្លងទន្លេ គ្រាន់តែជាការជ្រុះមួយរយៈពេលប៉ុណ្ណោះ។ ក្រោយពេលទារកចាប់កំណើត ការផលិតអ័រម៉ូន​មានការថយចុះ បរិមាណឈាមថយចុះខ្លាំង ហើយរាងកាយមានការផ្លាស់ប្តូរ ដែលរួមចំណែកដល់ការជ្រុះសក់។ ទោះជាយ៉ាងណាក៏ដោយបញ្ហាមួយនេះនឹងត្រលប់មកភាពធម្មតាវិញក្នុងរយៈពេល ៣ទៅ៦ខែ ឬមួយឆ្នាំបន្ទាប់ពីសម្រាលកូន។

តើអ្នកម្តាយអាចទំពែកទេ?

ការជ្រុះសក់ក្រោយពេលឆ្លងទន្លេរហូតដល់ទំពែក គឺមិនអាចទៅរួចទេ លុះត្រាតែអ្នកម្តាយស្ថិតក្នុងលក្ខខណ្ឌមួយចំនួនដូចជា កត្តាហ្សែន លក្ខខណ្ឌវេជ្ជសាស្ត្រ ការធ្វើម៉ូតសក់ញឹកញាប់ បញ្ហាស្បែកក្បាលខ្លាំង ឬការបាត់បង់វីតាមីនសម្រាប់ពង្រឹងឬសសក់ ទើបអាចបណ្តោលឲ្យអ្នកម្តាយជ្រុះសក់ដល់ទំពែក។

តែទោះជាយ៉ាងណា ក្នុងលក្ខខណ្ឌធម្មតាអ្នកម្តាយមិនអាចទំពែកនោះទេ ហើយសក់របស់អ្នកម្តាយនឹងចាប់លូតលាស់ដូចដើមវិញយ៉ាងយូរបំផុតរយៈពេល ១ឆ្នាំ៕