កុំ​យល់ថា​ការ​ទល់លាមក​ចំពោះ​កុមារ​ជា​រឿង​ធម្មតា​ឲ្យ​សោះ បើ​បណ្តោយ​យូរ​អាចមាន​បញ្ហា​ធ្ងន់ធ្ងរ!

0
2

ឪពុកម្តាយ​ជាច្រើន​តែងតែ​គិតថា ការ​ទល់​លាម​ចំពោះ​កុមារ គឺជា​រឿង​ធម្មតា ទោះបីជា​យ៉ាងណាក៏ដោយ​ប្រសិនបើ​ស្ថានភាព​នេះ​នៅ​អូសបន្លាយ​ពេល​យូរ អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការអភិវឌ្ឍ​របស់​កុមារ ទាំង​រាងកាយ និង​បញ្ហា ជាពិសេស​កុមារ​ដែលមាន​អាយុ​ចាប់ពី ២ដល់ ១០ឆ្នាំ។

អ្នកជំនាញ​បានបង្ហាញ​ផ្នែក​អាហារូបត្ថម្ភ​បាន​សង្កត់ធ្ងន់ថា ប្រសិនបើ​ឪពុកម្តាយ​ប​ណ្តោ​ល​ឲ្យ​កូន​ទល់លាមក មិន​ប្រញាប់​រក​វិធី​ដោះស្រាយ អាច​នាំ​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​ចិត្តសាស្ត្រ​របស់​កុមារ។

ផលវិបាក​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​កុមារ​ទល់លាមក គឺ​ការ​ហូរឈាម​តាម​រន្ធ​គូថ បាក់ឆ្អឹង​រន្ធ​គូថ ឈឺពោះ​នៅក្រោម​ផ្ចិត កើត​ជំងឺ​ឬ​ស​ដូង​បាត រលាក​រន្ធ​គូថ ស្ទះ​ពោះវៀន។ ក្រៅពីនេះ កុមារ​អាចមាន​ហានិភ័យ​នៃ​ជំងឺមហារីក​រន្ធ​គូថ កើត​ជំងឺហឺត ក្លន​លូន រលាក​ពោះវៀន និង​កង្វះ​អាហារូបត្ថម្ភ។

ក្នុងករណី​ជំងឺ​កើតមាន​ចំពោះ​កុមារ ឪពុកម្តាយ​គួរតែ​កែសម្រួល​របប​អាហារ​ប្រចាំថ្ងៃ ដែលមាន​តុល្យភាព​នៃ​ប្រូតេអ៊ីន វីតាមីន​B កាបូ​អ៊ី​ដ្រា​ត និង​ជាតិ​សរសៃ​ខ្ពស់។ ជាពិសេស​អាហារ​ដែលមាន​ផ្ទុក​ជាតិ​សរសៃ​ខ្ពស់ វា​នឹង​ជួយ​ឲ្យ​លាមក​កុមារ​ទន់ ងាយស្រួល​ក្នុងការ​បន្ទោ​របង់។ មួយវិញទៀត​សូម​ឲ្យ​កុមារ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​វា​ក៏​អាចជួយ​សម្រួល​កុំ​ឲ្យ​កុមារ​ទល់លាមក​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here