ខ្លាចកូនផ្តាសាយក្នុងរដូវរងា គួរឲ្យកូនញ៉ាំអាហារទាំងនេះ

0
2

តើអ្នកដឹងទេ? ការផ្តល់អាហារដល់កូនមិនមែនដូចគ្នាគ្រប់រដូវកាលនោះទេ គឺត្រូវមានការផ្លាស់ប្តូរជាពិសេសនៅរដូវរងា ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំទប់ទល់នឹងជំងឺផ្តាសាយ ដែលជាទូទៅកើតឡើងអំឡុងពេលនេះ។

អ្នកជំនាញបានណែនាំថា ទម្លាប់នៃការបន្ថែមរបបអាហារដល់កូនប្រហែលជាផ្លាស់ប្តូរក្នុងរដូវរងា ព្រោះរាងកាយត្រូវការអាហារច្រើនដែលអាចធ្វើឲ្យពួកគេកក់ក្តៅបានយូរ​ ប្រយុទ្ធប្រឆាំងនឹងការបង្ករោគ មានការឡូរីទាបការពារការឡើងទម្ងន់ និងជីវជាតិជួយជំរុញដល់ការលូតលាស់កុមារ។

ខាងក្រោមនេះ ជាអាហារដែលអាចជួយការពារកុមារពីជំងឺផ្តាសាយ ក្នុងរដូវរងា៖

វីតាមីន C

យោងតាមការសិក្សាមួយបានបង្ហាញថា វីតាមីន C ដ៏សម្បូរបែបមាននៅក្នុងផ្លែឈើ និងបន្លែ។ វាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារជំងឺផ្លូវដង្ហើមដូចជា ជំងឺហឺត និងជំងឺដង្ហើមចំពោះកុមារ។ វីតាមីន C ដែលមាននៅក្នុងផ្លែឈើ និងបន្លែមានដូចជា៖ ផ្លែក្រូច ស្ពៃខ្មៅ ដំឡូង ក្រូចថ្លុង ផ្កាខាត់ណាពណ៌ខៀវ ផ្លែគីវី និងផ្លែបឺរី។

អាស៊ីតខ្លាញ់អូមេហ្គា៣

ក្នុងរដូវរងាស្បែកឆាប់មានសភាពស្ងួត ហើយកូនរបស់អ្នកអាចនឹងជ្រុះសក់ខ្លះៗផងដែរ។ ប៉ុន្តែអាស៊ីតខ្លាញ់អូមេហ្គា ៣ អាចជួយបង្កើនជាតិទឹកដល់ស្បែក និងការបន្ថយការជ្រុះសក់បាន។ លើសពីនេះការសិក្សាជាច្រើនបានអង្អុលបង្ហាញថា អាស៊ីតខ្លាញ់ប្រភេទនេះអាចការពារជំងឺផ្តាសាយ ក្អក និងហឺតក្នុងរដូវរងា។ អាហារដែលសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣មានដូចជា៖ត្រីស្បៃកា ត្រីធូណា ត្រីសាម៉ុន គ្រាប់វ៉ាល់ណាត់ ជាដើម។

ជាតិសរសៃ

ការទទួលទានជាតិសរសៃនៅក្នុងរដូវរងា អាចជួយធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំ អាចការពារបញ្ហារំលាយអាហារ ការពារជំងឺផ្តាសាយ និងផ្តល់ជាតិទឹកដល់ស្បែកបានគ្រប់គ្រាន់។ អាហារដែលសម្បូរជាតិសរសៃមានដូចជា៖ ផ្លែទទឹម ដំឡូងជ្វា ខ្ទឹមបារាំង…៕

LEAVE A REPLY

Please enter your comment!
Please enter your name here