ការងូទឹកឲ្យទារក គឺជាកិច្ចការដ៏សំខាន់បំផុតដែលអាណាព្យាបាលទាំងឡាយគួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុត ព្រោះវាអាចជួយសម្អាតភាពកខ្វក់ចេញពីរាងកាយទារក តែវាក៏អាចបង្កគ្រោះថ្នាក់ដល់ទារកវិញផងដែរ ប្រសិនបើអ្នកអនុវត្តមិនបានត្រឹមត្រូវ។ ខាងក្រោមនេះ គឺជារឿង២យ៉ាង ដែលឪពុកម្តាយទាំងអស់គួរតែជៀសវាងនៅពេលងូតទឹកឲ្យកូន៖
១.ងូតទឹកត្រជាក់ពេក ឬក្តៅពេក
ការងូតទឹកដែលមានសីតុណ្ហភាពក្តៅ ឬត្រជាក់ពេក អាចបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរបំផុតដល់ស្បែក និងសុខភាពរបស់ទារក។ ហេតុនេះសីតុណ្ហភាពដែលត្រឹមត្រូវបំផុតសម្រាប់ទារក គឺ ៣៧អង្សាសេ វាស្មើនឹងសីតុណ្ហភាពនៃរាងកាយដែរ។ ម្យ៉ាងវិញទៀត អ្នកមិនត្រូវប្រើទឹកដែមានសីតុណ្ហភាពទាបជាង ៣៦ ឬលើសពី ៤០អង្សាសេឡើយ ហើយដើម្បីកាន់តែជាក់ច្បាស់អ្នកគួរតែប្រើ ទែម៉ូម៉ែត្រ សម្រាប់ស្ទង់កម្តៅ។
២.ទម្លាប់ងូតទឹកឲ្យទារកយូរពេក
ទារកមានសុខភាពទន់ខ្សោយណាស់ ហើយពួកគេក៏មិនអាចទ្រាំទ្រជាមួយនឹងបរិយាសាខាងក្រៅបានយូរដែរ ជាពិសេសការងូតទឹកតែម្តង។ ការត្រាំងទឹកយូរ អាចបណ្តោលឲ្យក្រចកដៃ ក្រចកជើងទារកមានភាពផុតស្រួល និងប៉ះពាល់ដល់សុខភាពផ្សេងៗដូចជា ងាយនឹងផ្តាសាយជាដើម។ ក្រុមអ្នកជំនាញបានណែនាំថា ពេលវេលាងូទឹកដ៏ត្រឹមត្រូវបំផុតសម្រាប់ទារក គឺមិនគួរលើសពី ២នាទីឡើយ ក៏ប៉ុន្តែសម្រាប់មនុស្សចាស់អាចត្រាំទឹករហូតដល់កន្លះម៉ោង៕