អាហារ៥ប្រភេទនេះហើយ ជួយឲ្យកូនអ្នកគេងលក់ស្រួលមួយយប់ទល់ភ្លឺ

0
1

ការគេង គឺជាពេលវេលាដែលរាងកាយលូតលាស់ ស្បែកមានភាពស្រស់ថ្លា កោសិកាខួរក្បាលមានរចនាសម្ព័ន្ធសម្រាប់ទំនាក់ទំនង រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។ ដូច្នេះ ការគេងពិតជាមានសារៈសំខាន់បំផុតសម្រាប់មនុស្សគ្រប់វ័យ ជាពិសេសកុមារតែម្តង។

ក្មេងដែលគេងបានគ្រប់គ្រាន់ មានហានិភ័យទាបក្នុងការវិវត្តទៅរកជំងឺទឹកនោមផ្អែម និងធាត់លើសទម្ងន់។ លើសពីនេះទៅទៀត ការគេងបានលក់ស្រួល ក៏អាចជួយឲ្យកុមាររៀនកាន់តែពូកែ និងមានការផ្តោតអារម្មណ៍បានល្អ។

តែគួរឲ្យស្តាយក្មេងភាគច្រើនមិនសូវបានគេងស្រួលឡើយ ដែលធ្វើឲ្យឪពុកម្តាយខំរកវិធីសាស្ត្រផ្សេងៗដើម្បីឲ្យពួកគេគេងស្កប់ស្កល់ដូចជា ការម៉ាស្សា ការនិទានរឿង និងបង្កើនបរិយាកាសល្អៗនៅក្នុងបន្ទប់ជាដើម។ ការគេងត្រូវបានបង្កើតឡើងដោយរាងកាយដោយស្វ័យប្រវត្តិ ហើយមានវិធីមួយចំនួនអាចជួយឲ្យកុមារគេងបានលក់ស្កប់ស្កល់ជាមួយនឹងការផ្លាស់ប្តូររបបអាហារ។ ព្រោះអាហារដែលសម្បូរទៅដោយភ្នាក់ងារជំរុញដល់ការគេងមួយចំនួនដូចជា tryptophan, melatonin និង serotonin គឺល្អណាស់ដែលអាចជួយឲ្យកូនអ្នកគេងលក់ស្រួលមួយយប់ទល់ភ្លឺ។ ដូច្នេះសូមក្រឡេកមើលបញ្ជីអាហារដូចខាងក្រោម៖

ទឹកដោះគោ

ទឹកដោះគោមួយកែវ ជាធម្មតាត្រូវបានផ្តល់ឲ្យកុមារមុនពេលចូលគេង។ ការអនុវត្តនេះមិនមែនដោយគ្មានគោបំណងទេ គឺវាអាចជួយឲ្យកុមារគេងលក់ស្រួល។ ទឹកដោះគោមានផ្ទុកអាស៊ីតអាមីណូដែលហៅថា tryptophan ដែលជាជំនួយក្នុងការគេង ហើយជាតិកាល់ស្យូមនៅក្នុងទឹកដោះគោ អាចបង្កើតឲ្យមានសារធាតុនេះបន្ថែមទៀត។

ចំពោះទឹកដោះគោដែលត្រូវផ្តល់ឲ្យកូន គួរតែនៅក្តៅឧណ្ឌៗ ព្រោះនៅពេលដែលរាងកាយឡើងកម្តៅបន្តិច កុមារនឹងចាប់ផ្តើមងងុយគេង។

ចេក

ចេក សម្បូរទៅដោយជាតិម៉ាញ៉េស្យូម ដែលដើរតួនាទីជូយឲ្យសាច់ដុំមានពេលសម្រាក ហេតុដូច្នេះរាងកាយទាំងមូលក៏បានសម្រាកដែរ។ ជាពិសេសវាមានផ្ទុកអ័រម៉ូន melatonin និង serotonin ដែលអាចជួយគ្រប់គ្រងវដ្តនៃការគេងបានយ៉ាងល្អ។

ត្រីសាម៉ុន

ជម្រើសមួយក្នុងចំណោមជម្រើសដ៏៏ល្អបំផុតនៃអាហារសមុទ្រដែលអាចបង្កើតការគេងយ៉ាងល្អ គឺត្រីសាម៉ុន។ ចំណែកដ៏ល្អមួយរបស់ត្រីសាម៉ុន គឺនៅក្នុងអាហារពេលល្ងាច ព្រោះវានឹងជួយផលិតអ័រម៉ូន melatonin និង serotonin ដែលអាចធ្វើឲ្យគេងរបស់កូនលក់ស្រួល។ ម្យ៉ាងទៀតត្រីសាម៉ុន ក៏ល្អសម្រាប់ការឡើងទម្ងន់របស់កុមារផងដែរ។

ម្នាស់

ម្នាស់អាចជួយជំរុញដល់ការផលិតអ័រម៉ូន melatonin មានកម្រិតខ្ពស់ជាងចេក និងស្រូលសាលីទៅទៀត។ លើសពីនេះការទួលទានម្នាស់ពីរបីចំណិតមុនពេលចូលគេង អាចជួយសម្រួលដល់ការរំលាយអាហារយ៉ាងល្អ។

ទំពាំងបាយជូរ

អ័រម៉ូន melatonin នៅក្នុងផ្លែទំពាំងបាយជូរ ក៏អាចជួយគ្រប់គ្រងការគេងរបស់កុមារដូចគ្នា។ វាគឺជាជម្រើសដែលផ្តល់នូវផាសុខភាព ប្រសើរជាងការបង្ខំឲ្យកូនគេង ឬការប្រើប្រាស់ថ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here