ខ្ទឹមសមានគុណសម្បត្តិមហាសាល ប៉ុន្តែបើប្រើមិនត្រឹមត្រូវអាចគ្រោះថ្នាក់ដល់កុមារ

0
1

ជាទូទៅខ្ទឹមស គឺជាគ្រឿងទេសដ៏ពេញនិយមបំផុតសម្រាប់ផ្សំនៅក្នុងអាហារផ្សេងៗ ហើយវាក៏ត្រូវបានគេប្រើសម្រាប់ព្យាបាលជំងឺមួយជំនួនផងដែរ។ ប៉ុន្តែទន្ទឹមនឹងការផ្តល់ប្រយោជន៍សម្រាប់សុខភាព ខ្ទឹមសក៏អាចបង្កគុណវិបត្តិចំពោះកុមារផងដែរ ប្រសិនបើការប្រើប្រាស់មិនបានសមស្រប។

បណ្តោលឲ្យហូរឈាម

នៅពេលដែលអ្នកផ្តល់ខ្ទឹមឆៅ ឲ្យកុមារទទួលទានក្នុងកម្រិតខ្ពស់ពេក អាចបណ្តោលឲ្យមានការហូរឈាមធ្ងន់ធ្ងរ។ លើសពីនេះវាក៏អាចកាត់បន្ថយការកកើតនៃកំណតឈាមដែលអាចមានផលវិបាកកាន់តែខ្លាំងមួយកម្រិតទៀត។

ធ្វើឲ្យរលាកក្រពះ

ខ្ទឹមស ត្រូវបានគេរកឃើញថា ពិតជាល្អសម្រាប់អ្នកដែលមានបញ្ហារំលាយអាហារ ប៉ុន្តែការប្រើលើសកម្រិតអាចធ្វើឲ្យរលោកដល់ក្រពះ និងបណ្តោលឲ្យពិបាករំលាយអាហារ និងរាគផងដែរ។

នាំឲ្យសម្ពាធឈាមទាប

ចំពោះមនុស្សពេញវ័យការទទួលទានខ្ទឹមស អាចជួយគ្រប់គ្រងសម្ពាធឈាមរបស់អ្នកបាន។ ប៉ុន្តែសម្រាប់កុមារវិញ វាអាចធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះដល់កម្រិតទាប ដែលអាចប្រឈមគ្រោះថ្នាក់ខ្លាំង។

អាចបណ្តោលឲ្យរលាកស្បែក

ប្រេងខ្ទឹមស គឺជាថ្នាំសម្លាប់មេរោគដ៏ពូកែបំផុត តែទោះជាយ៉ាងណានៅពេលដែលអ្នកលាបច្រើនពេក វាអាចបណ្តោលឲ្យរលាកស្បែក និងពងបែកស្បែកផងដែរ។

តើធ្វើដូចម្តេចដើម្បីប្រើខ្ទឹសឲ្យបានត្រឹមត្រូវសម្រាប់កុមារ? ចំណុចសំខាន់ គឺខ្ទឹមសពិតជាល្អសម្រាប់សុខភាពមនុស្សគ្រប់វ័យប្រសិនបើអ្នកប្រើបានត្រឹមត្រូវ។ យកល្អខ្ទឹមសដែលអ្នកត្រូវប្រើប្រាស់កុំលោភខ្លាំងពេក ហើយប្រើក្នុងកម្រិតធម្មតា​បានហើយសម្រាប់កុមារ តែប្រសិនបើអ្នកចង់ដឹងកាន់តែច្បាស់ជាងនេះទៅទៀតនោះ គួរតែសុំដំបូលន្មានពីអ្នកជំនាញដែលនៅជិតលោកអ្នកបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here