ពេលនៅក្នុងផ្ទៃកូនពឹងផ្អែកទាំងស្រុងទៅលើអាហារូបត្ថម្ភដែលផ្តល់តាមរយៈទងសុក នៅពេលកើតមកទារកពឹងផ្អែកទៅលើអាហារូបត្ថម្ភដែលបានមកពីការបំបៅដោះវិញម្តង។ ដូច្នេះអាហារដែលអ្នកម៉ាក់ទទួលទានត្រូវតែមានផាសុខភាព វានឹងជួយឲ្យកូនមានសុខភាពល្អដូចគ្នា។
ក៏ប៉ុន្តែមានភេសជ្ជៈមួយចំនួនអ្នកម៉ាក់ពុំគួរទទួលទានឡើយ ជាពិសេសអាហារមានផ្ទុកជាតិកាហ្វេអ៊ីន ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់កូន។ មិនថាឡើយពេលកំពុងតែបំបៅដោះកូន សូម្បីតែពេមានផ្ទៃពោះក៏គ្រូពេទ្យឲ្យជៀសវាងដែរ ហើយប្រសិនបើអត់មិនបានត្រូវព្យាយាមកាត់បន្ថយឲ្យនៅតិចបំផុត។
អំឡុងពេលបំបៅដោះ បើម៉ាក់ៗឃ្លានកាហ្វេអ៊ីន អាចផឹកបានអត់?
ផលប៉ះពាល់នៃជាតិកាហ្វេអ៊ីនលើទារក អាចខុសគ្នាអាស្រ័យទៅលើភាពប្រែប្រួលរបស់ទារក។ ទារកខ្លះមិនមានប្រតិកម្មអ្វីចំពោះវាទេ ខណៈទារកខ្លះសូម្បីតែបរិមាណជាតិកាហ្វេអ៊ីនតិចតួចក៏អាចបង្កបញ្ហាជាច្រើនដែរ។ ជាទូទៅរាងកាយរបស់ទារកមិនត្រូវបានអភិវឌ្ឍគ្រប់គ្រាន់ ដើម្បីកម្ចាត់ជាតិកាហ្វេអ៊ីននោះទេ។ ដូច្នេះនៅពេលដែលបៅទឹកដោះម្តាយមានបរិមាណជាតិកាហ្វេអ៊ីនច្រើន វានឹងជ្រាបចូលរាងកាយទារកកាន់តែច្រើនដូចគ្នា។ ការបង្កើតជាតិកាហ្វេអ៊ីនធ្វើឲ្យទារកគេងមិនលក់ និងមួម៉ៅច្រើន។ ទារកក៏អាចបង្ហាញពីបញ្ហាផ្ចង់អារម្មណ៍ និងភាពមិនស្រួលផងដែរ។
តើការទទួលទានជាតិកាហ្វេអ៊ីនកម្រិតណាទើបមានសុវត្ថិភាពសម្រាប់ទារក?
បរិមាណជាតិកាហ្វេអ៊ីនដែលត្រូវបានណែនាំគឺ ៣០០ក្រាមក្នុងមួយថ្ងៃ។ ប្រសិនបើកូនរបស់អ្នកបង្ហាញនូវប្រតិកម្មណាមួយចំពោះបរិមាណជាតិកាហ្វេអ៊ីននៅក្នុងរបបអាហារប្រចាំថ្ងៃ គួរតែព្យាយាមបន្ថយ។ ប្រសិនបើបញ្ហានៅតែកើតមាន សូមបំបាត់ជាតិកាហ្វេអ៊ីនចេញពីរបបអាហាររបស់អ្នកតែម្តង។
ការពិតក្រៅពីភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីន អ្នកម្តាយកំពុងបំបៅដោះកូនអាចទទួលទានទឹកដោះគោ ទឹកដូង ទឹកក្រូចឆ្មារ ឬទឹកផ្លែឈើផ្សេងៗទៀតជំនួសវិញ៕