ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីត្រូវទទួលទានច្រើនជាងធម្មតារហូតដល់គុណនឹងពីរក៏មានដែរ ដើម្បីបំពេញតម្រូវការមនុស្សពីរនាក់ គឺអ្នកម៉ាក់ខ្លួនឯង និងអាអូនក្នុងផ្ទៃ។
តែទោះជាយ៉ាងណាអ្នកម៉ាក់ពុំគួរបណ្តោលខ្លួនឲ្យធាត់ជ្រុលដោយសារតែការហូបចុកតាមការស្រេកឃ្លាននោះទេ ព្រោះវាអាចបង្កឲ្យមានបញ្ហាមួយចំនួនកើតឡើង។ វេជ្ជបណ្ឌិត Montanat Rojanasrirat នាយកផ្នែកវេជ្ជសាស្ត្រនៃគ្លីនិក Chiromed United បានផ្តល់ដំបូន្មានថា ការផ្លាស់ប្តូររចនាសម្ព័ន្ធរាងកាយចាប់តាំងពីមានផ្ទៃពោះ ស្ថានភាពទម្ងន់នឹងកើនឡើង អាចនាំឲ្យមានជំងឺដូចជា ជំងឺរលាកឆ្អឹង និងឈឺសន្លាក់ឆ្អឹងកងខ្នង។ ដូច្នេះទម្ងន់ដែលអ្នកម៉ាក់គួរឡើងអំឡុងពេលទម្ងន់ គឺនៅចន្លោះពី ៩ទៅ១៣គីឡូនៃម៉ាស់សន្ទទស្សន៍រាងកាយ។ បើលើសពីនេះវានឹងប៉ះពាល់ដល់ការបង្វិលអ័ក្សឆ្អឹងអាងត្រគាក រហូតទាល់តែមានការផ្លាស់ប្តូរមួយកើតឡើងនៅផ្នែកខាងលើជំនួសខ្នងផ្នែកខាងក្រោម ដែលត្រូវបានគេចាត់ទុកថា មិនធម្មតា។ ការផ្លាស់ប្តូររចនាសម្ព័ន្ធនៃរាងកាយនឹងបណ្តោលឲ្យសាច់ដុំដែលទ្រទ្រង់ផ្នែកខាងក្រោយរងឥទ្ធិពលអាក្រក់ដូចជា អតុល្យភាពសាច់ដុំ សាច់ដុំខ្លះធ្វើការច្រើនលើសកម្រិត ហើយប្រសិនបើមានស្ថានភាពបែបនេះញឹកញាប់នាំឲ្យបាត់បង់ស្ថេរភាព និងការឈឺឆ្អឹងខ្នងកើតឡើង។
សូមបញ្ជាក់ផងដែរថា ការឡើងទម្ងន់ជ្រុល អាចធ្វើឲ្យស្ត្រីខ្លះធាត់រូហូតខូចរាង មិនអាចសម្រកឲ្យដូចដើមវិញបានទេក្រោយពេលសម្រាលរួច៕