ទឹកភ្លោះ គឺជាសារធាតុរាវដ៏ចាំបាច់បំផុត ព្រោះវាអាចជួយការពារទារកឲ្យជៀសផុតពីការប៉ះទង្គិចពីមជ្ឍដ្ឋានខាងក្រៅ ជួយរក្សាទារកឲ្យមានអារម្មណ៍កក់ក្តៅ ធ្វើឲ្យទារកមានចលនាដោយសេរី និងជំរុញឲ្យការសម្រាលកូនបានស្រួល។
ទោះជាយ៉ាងណាអ្នកដឹងទេ តើពេលមានផ្ទៃពោះរាងកាយអ្នកម្តាយផលិតទឹកភ្លោះកម្រិតណាទើបល្អសម្រាប់ទារក? ខាងក្រោមនេះគឺជាបរិមាណទឹកភ្លោះដែលរាងកាយអ្នកម្តាយធ្វើការផលិតនៅតាមដំណាក់កាលនីមួយ៖
១.នៅពេលគភ៌មានអាយុ ៦សប្តាហ៍ គួរតែមានទឹកភ្លោះ ៨មីលីលីត្រ។
២.នៅពេលគភ៌មានអាយុ ១២សប្តាហ៍ គួរតែមានទឹកភ្លោះ ២០០មីលីលីត្រ។
៣.នៅពេលគភ៌មានអាយុ ១៦សប្តាហ៍ គួរតែមានទឹកភ្លោះ ២០០មីលីលីត្រ។
៤.នៅពេលគភ៌មានអាយុ ២០សប្តាហ៍ គួរតែមានទឹកភ្លោះ ៤០០មីលីលីត្រ។
៥.នៅពេលគភ៌មានអាយុ ៣៦ ទៅ៣៨សប្តាហ៍ គួរតែមានទឹកភ្លោះ ១.០០០មីលីលីត្រ។
៦.នៅពេលគភ៌មានអាយុ ៤០សប្តាហ៍ គួរតែមានទឹកភ្លោះ ១.០០០មីលីលីត្រ។
៧.នៅពេលគភ៌មានអាយុ ៤២សប្តាហ៍ បរិមាណទឹកភ្លោះអាចថយចុះ ត្រឹមតែ ២០០ទៅ ៣០០មីលីលីត្រប៉ុណ្ណោះ។
ករណីដែលទឹកភ្លោះអ្នកម្តាយផលិតច្រើនពេក ឬតិចពេក អាចបង្កផលអាក្រក់ដល់ទារកក្នុងផ្ទៃ ដូច្នេះអ្នកម្តាយត្រូវពិនិត្យពោះឲ្យបានញឹកញាប់តាមការណាត់ជួបរបស់គ្រូពេទ្យ ដើម្បីដឹងថា ទឹកភ្លោះផលិតគ្រប់គ្រាន់ឬយ៉ាងណា ដើម្បីរកវិធីដោះស្រាយទាន់ពេល៕