ការសិក្សាមួយបានបង្ហាញថា ផ្លែប៊ឺរ មានសភាពទន់ជ្រាយងាយស្រួលក្នុងការទទួលទាន និងមានដង់ស៊ីតេសារធាតុចិញ្ចឹមអាចជួយជំរុញដល់ការលូតលាស់ ព្រមទាំងការវិវឌ្ឍន៍របស់ទារក។
អាហារដំបូងដែលល្អបំផុតសម្រាប់ទារក គួរតែមានទម្រង់រសជាតិផ្អែម និងប្រៃពីតិចទៅមធ្យម ដើម្បីជៀសវាងការចូលចិត្តអាហារផ្អែមខ្លាំង។
ការសិក្សាបានបង្ហាញថា ផ្លែប៊ឺរ គឺផ្លែឈើតែមួយគត់ក្នុងចំណោមអាហារបំប៉នបន្ថែម និងជាប្រភពកាឡូរីដ៏ល្អដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃថាមពល រួមទាំងតម្រូវការកំណើនរបស់ទារកដែលកំពុងតែលូតលាស់។
លោកសាស្ត្រាចារ្យ Robert Murray នៅសាកលវិទ្យាល័យអូហៃអូ សហរដ្ឋអាមេរិក បាននិយាយថា វាមានសារៈសំខាន់ណាស់ដែលទារកទទួលទានបាននូវរសជាតិប្លែក ពណ៌ និងការផ្សំនៅក្នុងអាហារដំបូងរបស់ទារក។
ផ្លែប៊ឺរ ត្រូវបានគេរកឃើញថា មានជាតិស្ករតិចជាង ១ក្រោមក្នុងមួយផ្លែ ដែលជាចំនួនតិចបំផុតបើធៀបជាមួយនឹងផ្លែឈើស្រស់ដទៃទៀត។ ភាពទន់របស់ផ្លែប៊ឺរ ក៏អាចជួយជំរុញឲ្យទារកអភិវឌ្ឍសម្តត្ថភាពក្នុងការទំពារ និងលេបបានយ៉ាងល្អ។
ការចុះផ្សារនៅក្នុងកាសែត Nutrients ក៏បានបង្ហាញផងដែរថា ទារកគួរតែទទួលទានអាហារដែលមានថាមពលល្មម ជាតិស្ករទាប និងសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើន។
ផ្លែប៊ឺរ ត្រូវបានកេរកឃើញថា មានសារធាតុចិញ្ចឹមខ្ពស់ដូចជា អាស៊ីតហ្វូលិក វីតាមីន E និង lutein បើធៀបទៅនឹងផ្លែឈើបំពេញបន្ថែម និងនិយមបំផុតដែលត្រូវបានបម្រើសេចក្តីត្រូវការនៅក្នុងគ្រួសារ។
អ្នកស្រាវជ្រាវបានសរុបថា ផ្លែបឺរ ក៏អាចជួយបង្កើនការស្រូបយកវីតាមីន ជាតិខ្លាញ់លីពីត ពីអាហារផ្សេងទៀតដែលទារកបរិភោគផងដែរ៕