ប្រយ័ត្ន២ចំណុចនេះក្រោយសម្រាល អាចបន្ថយបញ្ហាឈឺឆ្អឹងខ្នងអ្នកម៉ាក់បាន

0
1

ការឈឺចាប់ក្រោយពេលសម្រាលអាចកើតមានឡើង ដោយសារតែពេលមានផ្ទៃពោះ អ្នកម្តាយត្រូវទ្រទ្រង់កូនមិនទាន់កើតពេញ៩ខែ ដែលនាំឲ្យមានជំងឺផ្សេងៗក្រោយពេលកើត។ ជាពិសេសការមានផ្ទៃពោះដែលលើសពីទម្ងន់ចាប់ពី ២៥ទៅ ៣០គីឡូ អាចប្រឈមនឹងបញ្ហាឈឺឆ្អឹងខ្នងក្រោយពេលសម្រាល។ ដូច្នេះដើម្បីកាត់បន្ថយបញ្ហាឈឺឆ្អឹងខ្នង អ្នកម៉ាក់គួរប្រយ័ត្នរឿង២ចំណុចនេះ ក្រោយពេលសម្រាល៖

១.ប្រយ័ត្នចំពោះការលើកបីកូន

សាច់ដុំបរស់អ្នកម៉ាក់ក្រោយពេលសម្រាល គឺមិនទាន់ត្រលប់មកធម្មតាវិញទេ ដូច្នេះត្រូវផ្តល់អនុសាសន៍ឲ្យបីកូនក្នុងទីតាំងសមរម្យ។ ហើយប្រសិនបើអ្នកអស់កម្លាំងត្រូវប្តូរដៃ ឬប្រគល់ឲ្យស្វាមីបីជំនួសភ្លាមៗកុំនៅទ្រាំឲ្យសោះ។

២.កំឡុងពេល១ទៅ២ខែដំបូង ប្រយ័ត្នចំពោះការធ្វើសកម្មភាពផ្សេងៗ

ក្រោយពេលសម្រាលបានរយៈពេល១ទៅ២ខែ អ្នកម្តាយគួរតែសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យរាងកាយឆាប់ជាសះស្បើយឡើងវិញ។ ប្រសិនបើអ្នករំលោភបំពាននៅតែធ្វើការហួសហេតុ វានឹងបង្កើតបញ្ហាឈឺខ្នងរ៉ាំរ៉ៃ។

ការថែរក្សារាងកាយឲ្យបានល្អបំផុតបន្ទាប់ពីកំណើត គឺជារឿងសំខាន់ដែលអ្នកម្តាយទាំងឡាយត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុត ប្រសិនបើវាបាត់បង់តុល្យភាព ច្បាស់ជាពិបាកក្នុងការជួសជុលឲ្យត្រលប់មកដូចដើមវិញណាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here