ពពោះ៣ខែដំបូងកុំម៉ាស្សា វាមិនល្អទេ

0
1

ការម៉ាស្សាត្រូវបានគេទទួលស្គាល់ថា ពិតជាល្អសម្រាប់មនុស្សទៅទូ ព្រោះវាជួយឲ្យរាងកាយសម្រាកបានស្រួល និងអាចព្យាបាលភាពអស់កម្លាំងកំហែងបាន។

ទោះជាយ៉ាងណាតើស្ត្រីមានផ្ទៃពោះអាចធ្វើការម៉ាស្សាបានទេ? ដោយសារតែការម៉ាស្សាធ្លាប់បានធ្វើស្ត្រីមួយចំនួនមានបញ្ហារលូតកូន ខាងផ្នែកវេជ្ជសាស្ត្របានព្រមានថា ស្ត្រីមានផ្ទៃពោះក្នុងរយៈពេល៣ខែដំបូងគួរជៀសវាងម៉ាស្សា។ ព្រោះការម៉ាស្សានឹងជួយបង្កើនការកន្ត្រាក់ដល់ស្បូន ដែលបណ្តោលឲ្យរលូតកូនបាន។ ប្រសិនបើស្ត្រីចង់ម៉ាស្សា សូមចាប់ផ្តើមពីការមានគភ៌ប្រហែលជា ៤ទៅ៦ខែប៉ុណ្ណោះ ប៉ុន្តែត្រូវទទួលបានការបណ្តុះបណ្តោលពីអ្នកជំនាញច្បាស់លាស់។ ហើយអ្នកម្តាយដែលមានផ្ទៃពោះប្រហែលជា ៦ខែ ក៏មិនគួរធ្វើការម៉ាស្សានៅតាមហាងផ្សេងៗដូចគ្នា ដោយសារតែអ្នកម៉ាស្សាភាគច្រើនគ្មានជំនាញច្បាស់លាស់ ចេះតែចុចច្របាច់ផ្តេសផ្តេស ធ្វើឲ្យមានហានិភ័យដល់ស្បូន សរសៃឈាមវ៉ែន និងសរសៃឈាមអាក់ទែ។

ដូច្នេះប្រសិនបើអ្នកចង់ម៉ាស្សា ត្រូវរកអ្នកដែលមានជំនាញច្បាស់លាស់ ឬពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន ទើបសុវត្ថិភាពទាំងម្តាយ និងកូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here