បញ្ចុកបាយម្តងៗកូនចេះតែបៀមមិនព្រមលេប បៀមខ្ជាក់ៗ គួរប្រើវិធីនេះ

0
1

ការមិនចង់ញ៉ាំ គឺជាបញ្ហាទូទៅមួយចំពោះក្មេង ជាពិសេសក្មេងដែលមានភាពរពិសខ្លាំង។ ភាគច្រើនក្មេងមានអាយុ ១ដល់៣ឆ្នាំ អាចមានចរិករឹងចចេសមិនចង់ទំពារ ទំពារយឺតៗ ឬបៀមមិនព្រមលេប រាល់ពេលអ្នកបញ្ចុកអាហារ។ ដូច្នេះសូមកុំមានអារម្មណ៍មួរម៉ៅ និងកុំខឹងនឹងកូនអី អ្នកគួរតែប្រើបច្ចេកទេសទាំងនេះដើម្បីស្រាយបញ្ហា។

១.ទុកពេលឲ្យកូនយូរបន្តិច ដើម្បីញ៉ាំ។

២.ដួសបាយដាក់ចានតិចៗ ហើយត្រូវញែកបាយជាដុំតូចៗល្មមនឹងមាត់របស់កុមារ ដើម្បីឲ្យពួកគេងាយស្រួលក្នុងការទំពារ និងកុំឲ្យមានអារម្មណ៍ពិបាកក្នុងការញ៉ាំបាយឲ្យអស់។

២.អនុញ្ញាតឲ្យកូនញ៉ាំជុំជាមួយសមាជិកគ្រួសារឲ្យញឹកញាប់ ដើម្បីឲ្យពួកគេរៀនញ៉ាំតាមអ្នកទាំងអស់គ្នា។

៣.ពេលបរិភោគអាហារកុំឲ្យមានការរំខាន ដូចជាមិនមានប្រដាប់ក្មេងលេងនាំតែឲ្យកូនរបស់អ្នកនៅមិនស្ងៀម។

៤.កុំឲ្យកូនមើលទូរទស្សន៍ ១ម៉ោងមុនពេលញ៉ាំអាហារ ព្រោះពេលខ្លះក្មេងៗអាចជាប់ចិត្តនឹងតុក្តតា ឬខែភាពយន្តរហូតបដិសេធមិនបរិភោគ។

៥.សសើរកូនរាល់ពេលដែលពួកគេញ៉ាំច្រើន។

ការបដិសេធមិនព្រមញ៉ាំអាហារញឹកញាប់ អាចធ្វើឲ្យក្មេងមានបញ្ហាសុខភាព និងខ្វះសារធាតុចិញ្ចឹម។ អាស្រ័យហេតុនេះសូមមាតាបិតាទាំងឡាយ ព្យាយាមប្រើបច្ចេកទេសដូចខាងលើ កូនរបស់អ្នកច្បាស់ជាអាចកែប្រែទម្លាប់ក្នុងការញ៉ាំបាយបៀបក្នុងមាត់
បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here