វិធីការពារកូនង៉ាកុំឲ្យកើតស្រែងទឹកដោះ

0
1

ស្រែងទឹកដោះ គឺជាជំងឺសើរស្បែកមួយប្រភេទដែលកើតមានចំពោះទារកទើបនឹងកើតរហូតដល់វ័យជំទង ហើយមូលហេតុត្រូវបានគេសន្មត់ថា អាចបណ្តោលមកពីតំណពូជ ការត្រូវពន្លឺព្រះអាទិត្យ ប្រតិកម្មអាឡែស៊ី ការឆ្លងបាក់តេរី ឬអាឡែស៊ីជាមួយនឹងសាប៊ូដែលមានអាល់កាឡាំងខ្ពស់។

ចំពោះរោគសញ្ញានៃជំងឺស្រែងទឹកដោះ គឺការចេញស្នាមក្រហមតូចៗនៅលើស្បែកដែលនឹងពង្រីកខ្លួនជារង្វង់កាន់តែធំទៅៗអាចដល់ ០,៥ទៅ ៥សង់ទីម៉ែត្រ។ ជារឿយៗរោគសញ្ញានេះត្រូវបានគេរកឃើញនៅលើថ្ពាល់ ថ្ងាស ដៃ ក ស្មា…ជាដើម។

ទោះជាយ៉ាងអ្នកជំងឺមួយប្រភេទនេះអាចការពារបានប្រសិនបើឪពុកម្តាយទាំងឡាយអនុវត្តដូចខាងក្រោម៖

១.ជៀសវាងនាំកូនទៅត្រូវនឹងពន្លឺព្រះអាទិត្យ ជាពិសេសនៅពេលរលៀល។

២.ប្រើឡេការពារកម្តៅថ្ងៃដែលមានគុណភាពល្អសម្រាប់ទារកចាប់ពី ៦ខែឡើង។

៣.រក្សាស្បែកកូនដោយប្រើក្រែមថែរក្សាស្បែកសម្រាប់ទារក ក្រោយពេលងូតទឹករួច។

៤.ជ្រើសរើសបន្លែផ្លែឈើដូចជា ការ៉ុត និងល្ពៅ ព្រោះវាមានផ្ទុកសារធាតុបេតាការ៉ូទី ដែលអាចជួយការពារប្រតិកម្មពន្លឺព្រះអាទិត្យពីខាងក្នុង។

ជំងឺស្រែងទឹកដោះ ពេលខ្លះអាចបាត់ទៅវិញដោយខ្លួនឯង ប៉ុន្តែប្រសិនបើទារករីកចម្រើនវ័យដល់អាយុ៤ឆ្នាំហើយនៅតែមិនព្រមបាត់ទៀត វាអាចវិវត្តទៅជាស្រែងពេញលេញ។ ដូច្នេះមានតែនាំកូនទៅរកជំនួយផ្នែកវេជ្ជសាស្ត្រ ឬពេទ្យជំនាញខាងរោគសើស្បែកទើបមានសុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here