លោកប៉ាកុំសាងកំហុស៦ចំណុចនេះឲ្យសោះ បើអត់ពីអ្នកម៉ាក់

0
1

កុមារត្រូវការការថែទាំទាំងម៉ាក់ និងប៉ា ប៉ុន្តែប្រសិនបើសិនជាមានការលែងលះ ឬមរណភាពនៅសល់តែលោកប៉ាម្នាក់ឯង វាពិតជាពិបាកខ្លាំងណាស់ក្នុងការមើលថែទាំងកូនៗ។

ជាទូទៅលោកប៉ាភាគច្រើនតែងតែមានអារម្មណ៍ធុញទ្រាន់ និងមិនសូវយកចិត្តទុកដាក់ចំពោះការថែទាំកូន មិនដូចអ្នកម៉ាក់នោះទេ។ ប៉ុន្តែបើទោះបីជាអ្នកមិនមែនជាលោកប៉ាល្អក៏ដោយ គួរតែជៀសវាងកំហុសមួយចំនួន ដើម្បីប្រយោជន៍ដល់កូនៗ។

១.ផឹកស្រានៅចំពោះមុខកូន

កុំផឹកស្រានៅក្នុងផ្ទះ ហើយកុំយកកូនដែលកំពុងតែលូតលាស់ទៅក្នុងពិធីជប់លៀងជាមួយអ្នកឲ្យសោះ។ កូនអ្នកអាចព្យាយាមធ្វើត្រាប់តាមអ្នកនៅពេលពួកគេធំឡើង។

២.នាំមិត្តស្រីចូលផ្ទះ

មែនហើយ បើអត់ពីប្រពន្ធបុរសភាគច្រើនតែងយកមនុស្សស្រីម្នាក់ទៀតមកជំនួស។ ដូច្នេះពួកគេអាចមានសង្សារដូចអ្នកមិនអ្នកមិនទាន់មានប្រពន្ធដែរ។ ប៉ុន្តែកុំនាំសង្សារមកផ្ទះឲ្យសោះ ព្រោះកូនៗរបស់អ្នកអាចនឹងឈឺចាប់ ឬខូចចិត្តនៅពេលឃើញអ្នកឥរិយាបថរបស់អ្នក។

៣.មិន​បានចំណាយពេលគ្រប់គ្រាននៅជាមួយកូន

ទោះបីជាអ្នករវល់ក៏ដោយ ត្រូវចាំថាកូនៗរបស់អ្នកត្រូវការការយកចិត្តទុកដាក់រហូតដល់ពួកគេធំពេញវ័យ។ ការទុកឲ្យកូននៅម្នាក់ឯងពួកគេនឹងបាត់បង់ភាពកក់ក្តៅ ហើយទំនាក់ទំនងរវាងប៉ានិងកូនត្រូវឃ្លាតឆ្ងាយបន្តិចម្តងៗ។ ហេតុនេះកុំឲ្យការងារគ្រប់ដណ្តប់ជីវិតរបស់អ្នកទាំងស្រុង។

៤.ស្តីបន្ទោសឲ្យកូនញឹកញាប់

កុំស្តីចេះតែស្តីបន្ទោសឲ្យកូន បើវាមិនមែនជារឿងចាំបាច់ ព្រោះកូនអាចបាក់ទឹកចិត្ត មានបញ្ហាផ្លូវអារម្មណ៍តាំងពីកុមារភាព។ ទោះបីជាពិបាកក្នុងការចិញ្ចឹមកូនតែម្នាក់ឯងក៏ដោយ អ្នកគួរតែអត់ធ្មត់ដើម្បីប្រយោជន៍ដល់កូនៗទៅថ្ងៃក្រោយ។

៥.មិនអើពើនឹងលទ្ធផលសិក្សារបស់កូន

ការមិនតាមដានការសិក្សារបស់កូន នឹងធ្វើឲ្យពួកគេគ្មានទឹកចិត្តក្នុងការរៀននោះទេ ហើយពួកគេអាចលែងនឹងចាប់អារម្មណ៍ជាមួយការសិក្សា ការសិក្សាខ្សោយៗទៅៗ រហូតចង់ឈប់រៀនដោយខ្លួនឯងក៏មាន។ ហេតុនេះសូមតាមដានការសិក្សារបស់កូន ដើម្បីធ្វើឲ្យពួកគេចាប់អារម្មណ៍ក្នុងការសិក្សាឡើងវិញ។

៦.មិនផ្តល់អាហារដល់កូនបានត្រឹមត្រូវ

ប្រសិនបើអ្នកមិនបានផ្តល់អាហារដែលដល់កូនបានត្រឹមត្រូវ ពួកគេមិនត្រឹមតែស្គមរីងរីនោះទេ ថែមទាំងអាចមានបញ្ហាសុខភាពទៀតផង។ ត្រូវចាំថា អាហារូបត្ថម្ភដើរតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់ទាំងរាងកាយ និងបញ្ហា ហេតុនេះសូមព្យាយាមស្វែងរកអាហារល្អៗសម្រាប់កូនជាប្រចាំ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here