សារធាតុចិញ្ចឹមមួយមុខនេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ម៉ាក់ៗពេលមានផ្ទៃពោះ

0
1

អំឡុងពេលមានផ្ទៃពោះ អ្នកម៉ាក់ត្រូវការសារធាតុចិញ្ចឹមជាច្រើនពីអាហារផ្សេងៗដើម្បីទ្រទ្រង់សុខភាព ក៏ដូចជាការលូតលាស់របស់ទារកមិនទាន់កើតផងដែរ។ ក្នុងចំណោមសារធាតុចិញ្ចឹមទាំងអស់នោះ អាស៊ីតហ្វូលិក (folate) ត្រូវបានគេរកឃើញថា ចាំបាច់បំផុតសម្រាប់សុខភាពអ្នកម្តាយ បើខ្វះខាតវិញនោះ វាអាចបំផ្លាញទ្រងទ្រាយណឺរ៉ូនរបស់ទារកយ៉ាងធ្ងន់ធ្ងរ។

អ្វីទៅជាអាស៊ីតហ្វូលិក?

អាស៊ីតហ្វូលិក គឺជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាស្ថិតនៅក្នុងក្រុមវីតាមីន B9 ដែលដើរតួនាទីក្នុងការកសាង និងបែងចែកកោសិកាឲ្យអំប្រ៊ីយ៉ុងពេញលេញ ជាពិសេសក្នុងរយៈពេល ២៨ថ្ងៃដំបូងក្រោយមានផ្ទៃពោះ។ ដោយសារតែអាស៊ីតហ្វូលិក គឺជាផ្នែកសំខាន់មួយនៃការសំយោគ DNA ធ្វើឲ្យមានការលូតលាស់ និងបង្កើតជាលិកាឡើងវិញបានពេញលេញ។

តើអាហារអ្វីខ្លះដែលអ្នកម៉ាក់គួរញ៉ាំ?

១.ផ្តាខាត់ណាពណ៌ខៀវ៖ ផ្តាខាត់ណាពណ៌ណៀវទម្ងន់១០០ក្រាម មានផ្ទុកអាស៊ីតហ្វូលិករហូតដល់ទៅ ៦៣មីក្រូក្រាម។ ដូច្នេះអ្នកម៉ាក់អាចយកបន្លែមួយប្រភេទនេះចម្អិនទទួលទានឲ្យបានញឹកញាប់ ប្រាដកជាទទួលបានសុខភាពល្អទាំងម៉ាក់ និងកូន។

២.ស្ពៃខ្មៅ៖ ស្ពៃខ្មៅក៏មានគុណសម្បត្តិមិនចាញ់ខាត់ណាផ្តាពណ៌ខៀវឡើយ ព្រោះវាមានផ្ទុកជាតិអាស៊ីតហ្វូលិក ច្រើនជាងបន្លែផ្សេងៗទៀតរហូតដល់ទៅ៣ដង។ ប្រសិនបើអ្នកទទួលទានស្ពៃខ្មៅ ១០០ក្រាម នឹងទទួលបានអាស៊ីតហ្វូលិក ១៩៤មីក្រូក្រាមឯណោះ។

សូមព្យាយាមទទួលទានអាហារដែលម្បូរទៅដោយជាតិអាស៊ីតហ្វូកលិកជាប្រចាំ ព្រោះវាពិតជាល្អសម្រាប់សុខភាពអ្នកម៉ាក់ពេលមានផ្ទៃពោះ និងកូនមិនទាន់កើត៕

LEAVE A REPLY

Please enter your comment!
Please enter your name here