វិធីគ្រប់គ្រងកូនដែលញៀននឹងហ្គេមភ្លេចបាយភ្លេចទឹក!

0
1

ការបណ្តោលឲ្យកូនញៀននឹងហ្គេមនៅលើទូរស័ព្ទៃដៃ ឬកុំព្យូទ័រ វានឹងបង្កផលវិបាកធ្ងន់ធ្ងរទាក់ទងនឹងជីវិតរស់នៅទៅថ្ងៃក្រោយ។ ពេលខ្លះពួកគេអាចជក់ខ្លាំងរហូតភ្លេចបាយភ្លេចទឹក ឬចូលគេយប់ៗជ្រៅៗ ដែលបណ្តោលឲ្យបាត់បង់កម្លាំង ខ្វះជាតិទឹក ខ្វះអាហារូបត្ថម្ភ និងគេងមិនបានគ្រប់គ្រាន់។

តើក្មេងញៀននឹងហ្គេមបង្ហាញរោគសញ្ញាបែបណា?

១.លេងហ្គេមិនឈប់គ្រប់ពេល។

២.ប្រសិនបើត្រូវបង្ខំចិត្តឲ្យឈប់ ពួកគេនឹងស្រែកយំភ្លាម ហើយពេលខ្លះអាចបង្ហាញប្រតិកម្មខ្លាំងៗដាក់អ្នកវិញ។

៣.ក្មេងមិនយកចិត្តទុកដាក់ទៅលើកិច្ចការសាសា គេចវេសពីសាលាដើម្បីលេងហ្គេម។ រួមទាំងការមិនយកចិត្តទុកដាក់លើសកម្មភាពសង្គម និងគ្រួសារផងដែរ។

៤.អាកាប្បកិរិយាមិនសមរម្យ រួមមានការនិយាយភូតកុហក ឬការនិយាយស្តីដោយអសីលធម៌។

របៀបគ្រប់គ្រងនៅពេលកូនញៀននឹងហ្គេម

១.នាំកូនរបស់អ្នកទៅផ្ទះ ជាពិសេសកន្លែងកំសាន្តដែលគួរឲ្យចាប់អារម្មណ៍ជាងការលេងហ្គេម។

២.ព្យាយាមពន្យល់ណែនាំ ដើម្បីបញ្ចុះបញ្ចូលកូនឲ្យជៀសឆ្ងាយពីហ្គេម។

៣.កំណត់ការលេងហ្គេមមិនលើសពី ២ម៉ោងក្នុងមួយថ្ងៃ និងជ្រើសរើសហ្គេមល្អៗដែលកូនត្រូវលេងដើម្បីបង្កើនចំណេះដឹង។

៤.កុំលេងហ្គេមឲ្យកូនមើល ព្រោះវាជាគំរូមិនល្អឡើយ។

ការហាមឃាត់សម្រាប់ការលេងហ្គេមរបស់កុមារទៅតាមអាយុនីមួយៗ

១.ក្មេងអាយុក្រោម៣ឆ្នាំមិនត្រូវលេងដាច់ខាត។

២.ក្មេងអាយុ៣ ទៅ៦ឆ្នាំ ត្រូវលេងហ្គេមដែលជំរុញដល់ការរៀនសូត្រ ហើយឪពុកម្តាយគួរនៅចាំផ្តល់ដំបូលន្មានដល់កូន។

៣.កុមារដែលមានអាយុពី ៦ឆ្នាំំឡើង អាចលេងហ្គេមក្នុងកម្រិតមួយដែលមិនបង្កគ្រោះថ្នាក់ដល់សុខភាពផ្លូវចិត្តរបស់ពួកគេ។

៤.កុមារអាយុ១៣ឆ្នាំឡើង អាចលេងហ្គេមស្ទើរតែទាំងអស់ លើកលែងតែហ្គេមហឹង្សា ការរំលោភ បាញ់ប្រហារ គួរតែណែនាំដោយយកចិត្តទុកដាក់។

ការហាមប្រាមកូមិនឲ្យលេងហ្គេម ពិតជារឿងពិបាកក្នុងណាស់ ប៉ុន្តែដើម្បីឲ្យកូនជៀសឆ្ងាយពីការញៀននឹងហ្គេម​ ហើយមិនប៉ះពាល់ដល់សុខភាព ឪពុកម្តាយទាំងឡាយគួរតែព្យាយាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here