នៅក្នុងកន្ទប់របស់កូន អាចក្លាយជាកន្លែងបង្កាត់ពូជសម្រាប់ពពួកផ្សិតបានយ៉ាងងាយ ដោយសារតែកន្ទបសើម រួមទាំងកាកសំណល់ដែលត្រូវបានបញ្ចេញពីទារករាល់ថ្ងៃផងនោះ។ កន្លែងប្រមូលផ្តុំសំណើមដែលបង្កភាពងាយស្រួលដល់មេរោគផ្សិតមានដូចជា ក្រលៀន ភ្លៅ ក្លៀក ជាពិសេសការកកិតដោយផ្ទាល់ទៅលើគូថ បណ្តោលឲ្យកើតមានផ្សិតនៅលើស្បែកទារក។
ការកើតមានផ្សិតនៅលើកន្ទប នឹងធ្វើឲ្យទារកយំនៅពេលប្តូរកន្ទបចេញ ព្រោះពួកគេមានអារម្មណ៍ឈឺចាប់នៅពេលប៉ះពាល់ស្បែក ហើយករណីខ្លះមានកន្ទួលពងបែកក្រហមកើតឡើងលើស្បែក ឬពងបែករាលដាលពាសពេញរាងកាយ។
របៀបបង្ការមេរោគផ្សិតក្នុងកន្ទបរបស់ទារក
១.លាងដៃរបស់អ្នកមុន និងក្រោយពេលផ្លាស់ប្តូរកក្រណាត់កន្ទបទារក។
២.កុំឲ្យកូនស្លៀកច្រើនម៉ោងពេក គឺត្រូវផ្លាស់ប្តូរក្រណាត់កន្ទបទារករៀងរាល់ ២ទៅ៣ម៉ោងម្តង។
៣.សម្អាតគូថ ក្រលៀន ជាមួយនឹងទឹកស្អាតឲ្យបានទៀងទាត់ ហើយជូតឲ្យស្ងួតដើម្បីកុំឲ្យមានសំណើម។
៤.ត្រណាត់កន្ទបដែលប្រើហើយ ត្រូវបោកទឹកឲ្យស្អាត និងទុកកន្លែងដែលមានអនាម័យ។ បើអាចត្រូវជ្រើសត្រណាត់កន្ទបដែលធ្វើពីកប្បាសទើបទន់ស្រួល ហើយជួយឲ្យខ្យល់ចេញចូលបានល្អ។
៥.ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញាមិនប្រក្រតីដូចជាពងបែក កន្ទួល ឬខ្ទុះ គួរទៅជួបគ្រូពេទ្យជាបន្ទាន់។
៦.ជ្រើសរើសម្សៅលាបគូថកូនង៉ែត ដែលណែនាំដោយវេជ្ជបណ្ឌិត ដើម្បីការពារបញ្ហាកន្ទួលរមាស់ដោយសារមេរោគផ្សិត។
នេះគឺជាតិចនិចតូចមួយដែលឪពុកម្តាយគួរតែអនុវត្តតាម ដើម្បីជួយសម្រួលដល់បញ្ហាសុខភាពស្បែកទារក កុំឲ្យមានការរំខានពីមេរោគផ្សិត៕