កូនផឹកទឹកច្រើនអាចកើតជំងឺមួយមុខនេះ ព្យាបាលមិនជាឡើយ

0
1

ជំងឺទឹកនោមផ្អែម insipidus ដែលហៅកាត់ថា (DI) ត្រូវបានគេចាត់ទុកជាជំងឺដ៏គួរឲ្យខ្លាចមួយប្រភេទ ព្រោះរហូតមកដល់ពេលនេះពុំទាន់មានថ្នាំព្យាបាលនៅឡើយ គឺមានតែលេងថ្នាំពន្យាពេញមួយជីវិត។

តើជំងឺទឹកនោមផ្អែម insipidus ចំពោះកុមារបណ្តោលមកពីអ្វី? នៅពេលដែលអ័រម៉ូនក្នុងរាងកាយផលិតមិនបានត្រឹមត្រូវ ពួកគេអាចប្រឈមនឹងជំងឺមួយចំនួន។ ដូចគ្នានឹងអ័រម៉ូនបញ្ចុះទឹកនោមដែរ ប្រសិនបើការផលិតខុសប្រក្រតីអាចបណ្តោលឲ្យមានជំងឺទឹកនោមផ្អែម insipidus កើតឡើង។ ប្រសិនបើកុមារស្រេកទឹកញឹកញាប់ និងផឹកទឹកច្រើនពេញមួយថ្ងៃ បណ្តោលមកពីរាងកាយខ្វះអ័រម៉ូនសម្រាប់គ្រប់គ្រងជាតិទឹក។ ប៉ុន្តែតម្រងនោមមិនឆ្លើយតបទៅនឹងអ័រម៉ូនរក្សាជាតិទឹកនោះទេ លទ្ធផលទឹកនោមនឹងផលិតច្រើន ទឹកនោមមានក្លិនតិច គ្មានពណ៌ គ្មានរសជាតិ។ ករណីនេះបើតាមផ្នែកវេជ្ជសាស្ត្រហៅថា (insipidus) ព្រោះការផឹកទឹកច្រើនរហូតដល់ទឹកនោមត្រូវលាយដូចជាទឹកថ្លា ភាគច្រើនបណ្តោលមកពីតំណពូជផងដែរ។

តើរោគសញ្ញានៃជំងឺ insipidus មានរោគសញ្ញាអ្វីខ្លះ?

  • ស្រេកទឹកញឹក
  • បត់ជើងតូចញឹក មានក្លិនតិច​ គ្មានពណ៌ គ្មានរសជាតិ
  • ការអភិវឌ្ឍរបស់កុមារមិនរីកចម្រើន អតុល្យភាពរាងកាយ
  • ជារឿយៗកុមារមានការឈឺចាប់ត្រង់ចង្កេះ និងពោះផ្នែកខាងក្រោម ព្រោះការកកស្ទះទឹកនោមអាចកើតមានក្នុងប្រព័ន្ធបង្ហូរនោម
  • ខ្វះជាតិទឹក

តើកុមារដែលមានជំងឺទឹកនោមផ្អែម insipidus ត្រូវថែទាំងដូចម្តេច?

១.ប្រើថ្នាំតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតឲ្យបានទៀងពេល។

២.ទទួលទានទឹកឲ្យបានគ្រប់គ្រាន់។

៣.ចៀសវាងអាហារដែលមានជាតិប្រៃខ្លាំង។

ប្រសិនបើអ្នកសង្ស័យថា កូនកើតមានជំងឺទឹកនោមផ្អែម Insipidus គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតភ្លាម បើទុកយូរអាចបង្កផលលំបាកកាន់តែធ្ងន់ធ្ងរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here