កាលពីថ្ងៃទី៨ខែធ្នូកន្លងមកនេះ ចក្រភពអង់គ្លេសបានក្លាយជាប្រភេទដំបូងគេងបង្អស់នៅលើពិភពលោកដែលបានណែនាំឲ្យប្រើវ៉ាក់សាំងការពារជំងឺ កូវីត-19 សម្រាប់ក្រុមហ៊ុនឱសថមួយដែលមានឈ្មោះថា Pfizer។
មានប្រជាជនរាប់រយនាក់ត្រូវបានចាក់វ៉ាក់សាំងដំបូង ប៉ុន្តែអាជ្ញាធរព្រមានថា អ្នកដែលមានប្រតិកម្មអាឡែកស៊ីធ្ងន់ធ្ងរជាមួយថ្នាំ អាហារ ឬវ៉ាក់សាំងផ្សេងៗ មិនគួរចាក់វ៉ាក់សាំងការពារជំងឺកូវីត-19 ឡើយ។
អនុសាសន៍នេះធ្វើឡើងបន្ទាប់ពីមានបុគ្គលិកបំរើសេវាសុខភាពជាតិពីរនាក់ដែលហៅកាត់ថា (NHS) មានបញ្ហាសុខភាពបន្ទាប់ពីចាក់វ៉ាក់ កូវីត-19 របស់ក្រុមហ៊ុម Pfizer។
យោងតាមសារព័ត៌មាន The Sun NHS បានបញ្ជាក់ថា ករណីទាំងពីរនេះកំពុងជាសះស្បើយឡើងវិញ ហើយអ្នកចូលរួមចាក់វ៉ាក់សាំងទាំងអស់ក៏ត្រូវបានតាមដានសុខភាពដែរ។
សាស្ត្រាចារ្យ Stephen Powis ប្រធានផ្នែកសេវាបំរើសុខភាពជាតិនៃ NHS ចក្រភពអង់គ្លេសបានមានប្រសាសន៍ថា (បញ្ហាប្រតិកម្ម វាជារឿងធម្មតាទេ សម្រាប់វ៉ាក់សាំងដែលទើបនឹងរកឃើញថ្មីៗ)។ តែអ្នកដែលមានបញ្ហាប្រតិកម្មអាឡែកស៊ីត្រូវបានហាមមិនឲ្យចាក់វ៉ាក់សាំងកូវីត-19 ឡើយ បន្ទាប់ពីមានពីរករណីដែលមានប្រតិម្មអាឡែកស៊ីធ្ងន់ធ្ងរក្រោយពេលចាក់រួចមក៕