គុណសម្បត្តិនៃផ្លែទទឹមចំពោះកុមារ ដែលប៉ាម៉ាក់ទាំងឡាយមិនធ្លាប់ដឹង

0
1

ផ្លែទទឹម គឺជាផ្លែឈើមួយប្រភេទក្នុងចំណោមផ្លែឈើដ៏ពេញនិយមជាច្រើនដែលមនុស្សស្ទើរតែគ្រប់រូបចូលចិត្តទទួលទាន។ ប៉ុន្តែគ្រប់គ្នាប្រហែលជាមិនទាន់ដឹងថា ផ្លែទទឹមមានអត្ថប្រយោជន៍ខ្លាំងយ៉ាងណាចំពោះកុមារនោះទេ។

ផ្លែទទឹម មានលក្ខណៈសម្បត្តិជាឱសថអាចព្យាបាលជំងឺច្រើនយ៉ាង និងសម្បូរទៅដោយអាហារូបត្ថម្ភ ដែលត្រូវបានគេណែនាំកុមារទទួលទានឲ្យទៀងទាត់។

ផ្លែទទឹម មានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ អាចជួយបំពេញតម្រូវការអាហារូបត្ថម្ភសម្រាប់កុមារ ជាពិសេសជាតិសរសៃ វីតាមីនC និងប៉ូតាស្យូម។

មាតិកាប៉ូតាស្យូម ដែលមាននៅក្នុងផ្លែទទឹម អាចរក្សាតុល្យភាពសារធាតុរាវ ហើយចាំបាច់សម្រាប់ដំណើរការសាច់ដុំ និងសរសៃប្រសាទ។ ក្រៅពីនេះវាមានអត្ថប្រយោជន៍ជាច្រើនទៀត ដែលអ្នកគួរតែបញ្ចូលផ្លែទទឹមក្នុងរបបអាហារកូនជាប្រចាំ។

១.ព្យាបាលការរលាក

ទឹកទទឹមអាចបំផ្លាញមីក្រូសរីរាង្គ និងកាត់បន្ថយការរលាក ព្រោះវាមានផ្ទុកជីវគីមី អង់ស៊ីម និងគុណសម្បត្តិប្រឆាំងការរលាកទាំងឡាយ។

២.ព្យាបាលបញ្ហារំលាយអាហារ

ផ្លែទទឹម មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលបញ្ហារំលាយអាហារដូចជារាគរូស ដែលបង្កឡើងដោយសារតែពពួកវីរុស ឬបាក់តេរី។ សូម្បីតែសំបក និងស្លឹករបស់វាក៏អាចព្យាបាលបញ្ហារំលាយអាហារបានច្រើនផងដែរ។

៣.គ្រប់គ្រងគ្រុនក្តៅ

ការទទួលទានទឹកទទឹម អាចជួយកាត់បន្ថយអាការៈគ្រុនក្តៅ និងផ្តល់នូវសារធាតុចិញ្ចឹមសំខាន់ៗទាំងអស់ដែលកុមារត្រូវការ ដើម្បីលូតលាស់។ សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែទទឹម ក៏អាចជួយប្រយុទ្ធប្រឆាំងជំងឺផ្តាសាយផងដែរ។

៤.ព្យាបាលបញ្ហាធ្មេញ

ផ្លែទទឹម មានប្រយោជន៍ក្នុងការព្យាបាលបញ្ហាធាត់ចំពោះកុមារ និងការពារបញ្ហាមាត់ធ្មេញ ព្រោះតែលក្ខណៈសម្បត្តិប្រឆាំងវីរុស ព្រមទាំងអង់ទីប៊ីយោទិករបស់វា។

៥.ការពារថ្លើម

គុណសម្បត្តិប្រឆាំងអុកស៊ីតកម្មរបស់ផ្លែទទឹម ត្រូវបានគេទទួលស្គាល់ថា ពិតជាអាចការពារថ្លើមឲ្យជៀសផុតពីជំងឺ និងធ្វើឲ្យមុខងារថ្លើមកាន់តែប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here