ប្រយ័ត្នសញ្ញាគ្រោះថ្នាក់ នៅពេលកូនមានជំងឺដក់ទឹកក្នុងភ្នែក!

0
1

ជំងឺដក់ទឹកក្នុងភ្នែក គឺជាជំងឺប្រព័ន្ធប្រសាទអុបទិក។ ជំងឺនេះកើតមានចំពោះក្មេងប្រុសច្រើនជាងក្មេងស្រី ហើយប្រសិនបើកើតមានភ្នែកនឹងមានសម្ពាធខ្លាំង។ មិនតែប៉ុណ្ណោះជំងឺនេះក៏អាចកើតមានចំពោះទារកទើបនឹងកើតផងដែរ ហើយអាចផ្តល់ផលវិបាកដ៏គួរឲ្យព្រួយបារម្ភជាច្រើន។

មូលហេតុអ្វីដែលបណ្តោលឲ្យកុមារមានជំងឺដក់ទឹកក្នុងភ្នែក?

ជាធម្មតាបណ្តោលមកពីតំណពូជ។ ភាគច្រើននៃកុមារដែលមានជំងឺដក់ទឹកក្នុងភ្នែក មានសាច់ញាតិដែលធ្លាប់មានជំងឺនេះពីមុនមក ឬបណ្តោលមកពីឪពុកម្តាយធ្លាប់ប្រើប្រាស់ថ្នាំ steroid ព្យាបាលជំងឺ រួមទាំងជំងឺអាឡែកស៊ី។

តើរោគសញ្ញានៃជំងឺដក់ទឹកក្នុងភ្នែករបស់កុមារមានអ្វីខ្លះ?

ក្នុងភ្នែករបស់កុមារមើលទៅដូចជាមានទឹកភ្នែក ហើយត្របកភ្នែកមានការកន្ត្រាក់ញឹកញាប់ ករណីខ្លះភ្នែកហើម និងកែវភ្នែកមានសភាពល្អក់។ រោគសញ្ញាគួបផ្សំ កែវភ្នែករីកធំ មានទឹកភ្នែកក្នុងជាលិកាភ្នែក មានសម្ពាធលើប្រស្រីភ្នែកខ្លាំងជាងធម្មតា ខូចទ្រងទ្រាយកែវភ្នែក ដែលអាចធ្វើឲ្យខូចខាតដល់សរសៃប្រសាទអុបទិក។ ក្មេងនឹងចាប់ផ្តើមមើលវត្ថុនៅចំពីមុខគាត់ច្បាស់ តែមិនអាចមើលឃើញវត្ថុដែលនៅជុំវិញបានទេ។ ការបណ្តោលទុកយូរកូនរស់អ្នកបាត់បង់ការមើលឃើញទាំងស្រុង ឬពីការភ្នែកមួយជីវិត។

ជំងឺដក់ទឹកក្នុងភ្នែកក៏អាចបណ្តោលមកពីថ្នាំបន្តក់ភ្នែក ឬកុមារមានបញ្ហាអាឡែកស៊ីពីមុន វានឹងបណ្តោលឲ្យភ្នែកក្រហម រមាស់យ៉ាងងាយ ហើយការប្រើថ្នាំបន្តក់ដោយមិនដឹងខ្លួននឹងបង្កើនសម្ពាធក្នុងភ្នែក។ លើសពីនេះទៅទៀតកុមារដែលមានដក់ទឹកក្នុងភ្នែកពីកំណើតត្រូវបានគេចាក់ទុកថា មានគ្រោះថ្នាក់ ព្រោះវានឹងធ្វើឲ្យទឹកក្នុងភ្នែកមិនអាចបង្ហូរចេញបាន។ កុមារដែលមានស្នាមក្រហមក្នុងភ្នែក ក៏អាចមានហានិភ័យនៃជំងឺដក់ទឹកក្នុងភ្នែកតាំងពីក្មេងដែរ។

ប្រសិនបើអ្នកឃើញសញ្ញាគួរឲ្យសង្ស័យណាមួយទាក់ទងនឹងជំងឺដក់ទឹកក្នុងភ្នែក គួរប្រញាប់នាំកូនទៅពេទ្យភ្លាម។ ក្នុងករណីខ្លះគ្រូពេទ្យអាចប្រើថ្នាំ ឬបើយឺតពេលកូនរបស់អ្នកអាចខូចភ្នែកទាំងស្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here