បោះចោលទម្លាប់មួយនេះខ្លះទៅ ពេលកំពុងនៅជាមួយកូន!

0
1

ការសិក្សាថ្មីមួយបានបង្ហាញថា ឪពុកម្តាយដែលលេងទូរស័ព្ទដៃ សូម្បីតែពេលញ៉ាំអាហារជាមួយកូនៗ អាចធ្វើឲ្យកូនៗមិនសប្បាចិត្ត ឬបាត់បង់ទំនាក់ទំនងល្អជាមួយគ្នា។ ជាការពិតណាស់ ការវល់តែជាមួយនឹងទូរស័ព្ទ អាចកាត់បន្ថយគុណភាពនៃពេលវេលាដែលសមាជិកគ្រួសារបានចំណាយសម្រាប់គ្នាទៅវិញទៅមក។

អ្នកស្រាវជ្រាវបាននិយាយថា បន្ទាប់អ៊ីនធើណែតចូលមកចូលមកក្នុងជីវិតរស់នៅ គម្លាតរវាងមនុស្សនិងមនុស្សក៏បានកើនឡើងដែរ។ នេះជាការពិត ជាពិសេសសម្រាប់ឪពុកម្តាយ និងកូនៗ ដោយសារតែបច្ចេកវិទ្យា និងឧបករណ៍ចុងក្រោយបំផុតបានក្លាយជាផ្នែកមួយដែលជៀតមិនរួចនៃជីវិតមនុស្សគ្រប់រូប។ ប៉ុន្តែឪពុកម្តាយ គួរតែកាត់បន្ថយខ្លះដើម្បីបង្កើតចំណងរឹងមាំជាមួយកូនឡើងវិញ។

ក្រុមអ្នកស្រាវជ្រាវបានសិក្សាទៅលើឪពុកម្តាយជិត ៣០០នាក់ បានរកឃើញថា ទំនាក់ទំនងរវាងឪពុកម្តាយនិងកូន មានគន្លាតពីគ្នាកំពុងតែកើតនឡើង ដោយសារតែបច្ចេកវិទ្យា ជាពិសេសទូរស័ព្ទឆ្លាតវៃតែម្តង។

ជាង៩០ភាគរយនៃកុមារដែលបានចូលរួមក្នុងការសិក្សានេះ បាននិយាយថា ពួកគេត្រូវការការយកចិត្តទុកដាក់ជាខ្លាំងពីឪពុកម្តាយរបស់ពួកគេ ហើយពួកគេស្អប់ឪពុកម្តាយដែលចំណាយពេលវេលាលើការលេងទូរស័ព្ទដៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here