ម៉ាក់ៗដែលវះកាត់ពង្រីកដើមទ្រូង តើអាចមានទឹកដោះឲ្យកូនបៅទេ?

0
1

មនុស្សស្រីមួយចំនួនឆ្ងល់ថា នៅពេលពួកគេវះកាត់ពង្រីកដើមទ្រូង តើអាចប៉ះពាល់ដល់ការបំបៅដោះកូនដែរទេ? បើតាមអ្នកជំនាញបានបង្ហាញថា ការបំបៅដោះកូនដោយទឹកដោះក្នុងចំណោមស្ត្រីដែលបានវះកាត់ពង្រីកដើមទ្រូង អាចទទួលឥទ្ធិពលពីកត្តាសំខាន់ៗចំនួន២។

១.អាស្រ័យលើទីតាំងនៃការវះកាត់

ប្រសិនបើការដាក់ Silicone ស្ថិតនៅចំសុដន់តែម្តង វាអាចប៉ះពាល់តិចតួចទៅលើជាលិកាក្រពេញទឹកដោះដែលនៅជាប់នឹងសុដន់។ ទោះជាយ៉ាងណា ជាលិកាក្រពេញទឹកដោះ ដែលនៅសល់នៅតែអាចគ្រប់គ្រងការងារផលិតទឹកដោះបាន។

ប្រសិនបើទីតាំងនឹងការដាក់ silicone ស្ថិតនៅក្នុងសាច់ដុំ វាមិនប៉ះពាល់ដល់ជាលិកាក្រពេញទឹកដោះនោះទេ ដូច្នេះមិនប៉ះពាល់ដល់ការផលិផទឹកដោះឡើយ។

២.អាស្រ័យលើបច្ចេកទេសវះកាត់

ប្រសិនបើការវះកាត់នៅក្រោមក្លៀក ឬនៅក្រោមសុដន់ វាស្ទើរតែមិនបង្កការខូចខាតដល់ក្រពេញទេ។ ប្រសិនបើការវះស្ថិតនៅចំសុដន់សុដន់វិញ បំពង់ទឹកដោះមួយចំនួនអាចត្រូវបានកាត់ផ្តាច់។ តែទោះជាយ៉ាងណា វានៅតែអាចទៅរួចដែលថា បំពង់ទាមងនោះត្រូវបានជួសជុលដោយ្លួនឯងឡើងវិញ។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាមេរិក ហៅកាត់ថា CDC បានបញ្ជាក់ថា ស្ត្រីដែលវះកាត់ពង្រីកដើមទ្រូង អាចបំបៅដោះកូនដោយទឹកដោះ ដោយសុវត្ថិភាព មិនប៉ះពាល់ដល់គុណភាពនៃទឹកដោះម្តាយឡើយ។ ដូច្នេះស្ត្រីភាគច្រើនដែលមានវះកាត់ពង្រីកដើមទ្រូង នៅតែអាចមានលទ្ធភាពបំបៅដោះកូនដោយទឹកដោះបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here