ពេលពពោះឈប់ញ៉ាំស្រាទៅ បើមិនចង់ឲ្យកូនខ្សោយខួរក្បាល

0
1

ទាំងអស់គ្នាប្រហែលជាបានដឹងអំពីផលប៉ះពាល់អវិជ្ជខ្លះៗនៃការទទួលទានគ្រឿងស្រវឹងអំឡុងពេលមានផ្ទៃពោះរួចទៅហើយ តែឥឡូវនេះការសិក្សាថ្មីមួយបានអះអាងថា វាមានឥទ្ធិពលអវិជ្ជមានមួយទៀត។ កុមារកើតចេញពីម្តាយដែលទទួលទានគ្រឿងស្រវឹងក្នុងពេលមានផ្ទៃពោះ អាចទទួលរងនូវការគេងមិនលក់ ឬពិបាកក្នុងការគេង។

គុណភាពនៃការគេងរបស់កុមារបែបនេះអាចរងផលប៉ះពាល់ដល់ការផ្តោតអារម្មណ៍ និងសមត្ថភាពរៀនសូត្រមានការទន់ខ្សោយ។ ការស្រាវជ្រាវក៏បានបង្ហាញដែលថា ការទទួលទានគ្រឿងស្រវឹងអំឡុងពេលមានផ្ទៃពោះ អាចឲ្យកូនមានបញ្ហាខ្សោយការចង់ចាំ និងអារម្មណ៍មិនល្អ។

មូលហេតុដើមនៃបញ្ហានេះ ដោយសារតែសមត្ថភាពខួរក្បាលគ្រប់គ្រងការគេងរបស់កូន ត្រូវបានប៉ះពាល់តាំងពីនៅក្នុងផ្ទៃមកម្ល៉េះ។ អ្នកជំនាញបានណែនាំថា ទម្លាប់ខ្លះ អាចជះឥទ្ធិពលអាក្រក់ដល់មនុស្សជំនាញក្រោយ ហេតុនេះអ្នកម្តាយគួរតែនៅឲ្យឆ្ងាយពីគ្រឿងស្រវឹងតាំងពីមានផ្ទៃពោះរហូតដល់ពេលសម្រាល សូម្បីតែបារីក៏ត្រូវជៀវាងដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here