កើតទុក្ខច្រើនអំឡុងពេលតាំងគភ៌ មានផលអាក្រក់ដល់កូនឬទេ?

0
1

តើការមានទុក្ខកង្វល់ច្រើនក្នុងពេលមានផ្ទៃពោះ អាចជះឥទ្ធិពលអាក្រក់ដល់កូនៗមិនទាន់កើតឬទេ? ត្រូវហើយវាអាចប៉ះពាល់ដល់ទម្លាប់នៃការញ៉ាំរបស់ពួកគេ។ ការសិក្សាថ្មីមួយបានបង្ហាញថា កូនៗដែលកើតចេញពីឪពុកម្តាយដែលកើតទុក្ខច្រើនជាពិសេសអំឡុងពេលមានផ្ទៃពោះ អាចមានបញ្ហាការញ៉ាំ។

ការសិក្សានេះបានអះអាងបន្ថែមទៀតថា កុមារបែបនេះមានទំនោរមិនចង់ញ៉ាំអាហារនៅពេលពួកគេមានអាយុ ៣ឆ្នាំ។ ដូចគ្នានេះផងដែរ នៅពេលឪពុកម្តាយមានទុក្ខកង្វល់ច្រើនអំឡុងពេលធ្វើជាឪពុកម្តាយរបស់គេ ជាពិសេសក្នុងរយៈពេលពីរបីឆ្នាំដំបូងនៃជីវិតរបស់កុមារ វាប៉ះពាល់ដល់ឥរិយាបថជាក់លាក់របស់កុមារទៅថ្ងៃអនាគត់។

ហេតុនេះស្ត្រីមានផ្ទៃពោះដែលមានទុក្ខកង្វល់ច្រើននៅក្នុងចិត្ត គួរតែសម្រាកឲ្យបានច្រើន ហើយព្យាយាមធ្វើរឿងអ្វីដែលសប្បាយៗ ដើម្បីជៀសវាងផលប៉ះពាល់នៃការមិនចង់ញ៉ាំចំពោះកុមារ។

ឪពុកម្តាយដែលមានបញ្ហាធ្លាក់ទឹកចិត្ត ឬមានទុក្ខកង្វល់ច្រើន អំឡុងពេលមានផ្ទៃពោះ អាចធ្វើឲ្យកូនបដិសេធមិនព្រមញ៉ាំអាហារផ្សេងៗ ហើយប្រសិនបើអ្នកមិនព្រមផ្លាស់ប្តូរអាកាប្បកិរិយាបែបនេះទេ កូនអាចមានបញ្ហាសុខភាព។ ការសិក្សានេះត្រូវបានធ្វើឡើងលើឪពុកម្តាយ និងកូនៗ ជាង៤,០០០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here