មកពីមូលហេតុអញ្ចឹងតើ ទើបអ្នកជំនាញជំរុញឲ្យកុមារញ៉ាំដំឡូងបារាំង!

0
1

ការសិក្សាថ្មីមួយបានបង្ហាញឲ្យឃើញថា ដំឡូងបារាំងអាចផ្តល់មាតិកាជាតិសរសៃ និងប៉ូតាស្យូមដល់ក្មេងដែលមានអាយុចាប់ពី ២ទៅ៣ឆ្នាំ។ អ្វីដែលល្អបំផុតនោះ គឺដំឡូងបារាំងងាយស្រួលក្នុងការចម្អិន ហើយយ៉ាងហោចណាស់ ៨ភាគរយនៃការទទួលទានជាតិសរសៃដែលត្រូវបានណែនាំ ព្រោះវាពិតជាល្អសម្រាប់សុខភាពទូទៅ។

អ្នជំនាញផ្នែកសុខភាពបាននិយាយថា ដំឡូងបារាំងមានសារៈសំខាន់សម្រាប់ការលូតលាស់ និងសុខុមាលភាពរបស់កុមារ ព្រោះវាមានផ្ទុកជាតិសរសៃ និងប៉ូតាស្យូមដែលដើរតួនាទីយ៉ាសំខាន់។

ទម្លាប់នៃការញ៉ាំរបស់ក្មេងៗត្រូវបានអនុវត្តបន្តិចម្តងៗតាំងពីតូចរហូតដល់ធំពេញវ័យ។ នេះជាមូលហេតុដែលក្មេងៗត្រូវលើកទឹកចិត្តឲ្យបរិភោគបន្លែ ដែលមានសុខភាពល្អ ដើម្បីទទួលបានសារធាតុចិញ្ចឹមទៅជួយជំរុញដល់ការលូតលាស់ និងការអភិវឌ្ឍ៕

LEAVE A REPLY

Please enter your comment!
Please enter your name here