មានដឹងអត់ ហេតុអ្វីក្មេងមួយចំនួននិយាយត្រដិត?

0
1

ការនិយាយត្រដិតត្រូវបានគេចាត់ទុកជារឿងធម្មតា ហើយការនិយាយត្រដិតមិនមែនជាជំងឺដែលអាចបណ្តោលឲ្យប៉ះពាល់ដល់ជីវិតទេ ប៉ុន្តែវាជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ផ្លូវចិត្ត។ ពួកគេអាចត្រូវបានគេមើលឃើញថាជាមនុស្សមិនសូវគ្រប់លក្ខណៈ ឬមានបញ្ហាផ្លូវចិត្ត។

ទោះបីជាពួកគេដឹងច្បាស់ពីអ្វីដែលត្រូវនិយាយក៏ដោយ ពួកគេច្រើនតែបន្លឺសំលេងម្តងហើយម្តងទៀតច្រើនដងមុនពេលបញ្ចេញសំលេងចេញមក។ ការនិយាយត្រដិត គឺជាជំងឺនៃការនិយាយពាក្យដដែលៗដូចជាប់ឌីស ឬស្ទាក់ស្ទើរក្នុងការនិយាយ ឬក៏ដើម្បីបញ្ចប់ការរំខានក្នុងការបញ្ចេញសំលេង។

ក្នុងចំណោមមូលហេតុជាច្រើន កត្តាហ្សែន គឺជាបុព្វហេតុជាក់លាក់នៃការនិយាយត្រដិត។​ បញ្ហានេះកើតឡើងចំពោះក្មេងប្រុស ២០ភាគរយ តែក្មេងស្រីវិញ មានត្រឹមតែ ១០ភាគរយប៉ុណ្ណោះ។

បុគ្គលិកលក្ខណៈក៏រួមចំណែកដល់ការនិយាយត្រដិតដែរ។ ក្មេងដែលនិយាយត្រដិតច្រើនតែមានអារម្មណ៍ធុញថប់មិនពេញចិត្តនឹងខ្លួនឯង ហើយពេលខ្លះនៅផ្ទះនិយាយធម្មតា ប៉ុន្តែពេលនៅសាលាអាចនិយាយត្រដិតដោយសារតែបរិយាកាសមិនអំណោយផល។ ឬក៏ទំនាក់ទំនងរវាងឪពុកម្តាយនិងកូន ស្ថានភាពបែកបាក់គ្នាក៏ជាកត្តាទាក់ទងនឹងការនិយាយត្រដិតដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here