ពេលពពោះ អ្នកម៉ាក់ទាំងឡាយត្រូវការសារធាតុចិញ្ចឹមជាច្រើនពីអាហារផ្សេងៗ ដើម្បីទ្រទ្រង់សុខភាព ក៏ដូចជាការលូតលាស់របស់ទារកក្នុងផ្ទៃផងដែរ។ ហើយក្នុងចំណោមសារធាតុចិញ្ចឹមទាំងអស់ មានសារធាតុចិញ្ចឹមមួយប្រភេទដែលចាំបាច់បំផុតសម្រាប់សុខភាពអ្នកម្តាយ។
អាស៊ីតហ្វូលិក (folate) គឺជាសារធាតុចិញ្ចឹមដែលស្ថិតនៅក្នុងក្រុមវីតាមីន B9 រលាយក្នុងទឹក ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង និងបែងចែកកោសិកាឲ្យមានអំប៊្រីយ៉ុងពេញលេញ ជាពិសេសអំឡុងពេល ២៨ថ្ងៃដំបូងនៃការមានផ្ទៃពោះ។ មិនតែប៉ុណ្ណោះ អាស៊ីតហ្វូលិក គឺជាផ្នែកមួយដ៏សំខាន់នៃការសំយោគ DNA ដែលធ្វើឲ្យមានការលូតលាស់ និងការបង្កើតជាលិកាឡើងវិញបានពេញលេញ។
ក្រៅពីនេះការទទួលទានអាហារដែលសម្បូរអាស៊ីតហ្វូលិក អាចទទួលបានអត្ថប្រយោជន៍មួយចំនួនទៀត៖
១.ពង្រឹងការបង្កើតឈាម។
២.កសាងកោសិកាខួរក្បាល និងអភិវឌ្ឍកោសិកាខួរក្បាលសម្រាប់ទារក។
៣.ជួយការពារការប្រឈមនឹងជំងឺសរសៃប្រសាទរបស់ទារក។
៤.ការពារភាពមិនប្រក្រតីនៃខួរក្បាលរបស់ទារក។
៥.ការពារហានិភ័យនៃការបង្កជំងឺបបូរមាត់ឆែប ក្រអូមាត់ឆែប និងខ្វះអវៈយវៈជាដើម។
ដូច្នេះអំឡុងពេលមានផ្ទៃពោះ អ្នកម្តាយត្រូវបានគេណែនាំឲ្យទទួលទានអាស៊ីតហ្វូលិក ៤០០មីលីក្រាមជារៀងរាល់ថ្ងៃសម្រាប់ការមានផ្ទៃពោះ៣ខែដំបូង។ ក្រោយពេល៣ខែ អាចបន្ថយនៅត្រឹម ៦០០មីលីក្រាម រហូតដល់ទារកចាប់កំណើត៕